អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បន្តទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខផលិតផល Coca-Cola, Coca-Cola Zero, Fanta, Sprite, និង Dasani នៅកម្ពុជា
28, Apr 2021 , 3:20 pm        
រូបភាព
ដោយ: ថ្មីៗ
នៅថ្ងៃនេះ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (ហៅកាត់ថា កូកា-កូឡា កម្ពុជា) បានប្រកាសថា ក្រសួងពាណិជ្ជកម្មបានឯកភាពបន្ត ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខពីក្រុមហ៊ុន The Coca-Cola Company រាល់ផលិតផលភេសជ្ជៈពាក់ម៉ាក Coca-Cola, Coca-Cola Zero, Fanta, Sprite, និង Dasani នៅក្នុងព្រះរាជាណាចក្រកម្ពុជា។  នេះបើយោងតាមលិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខលេខ ០៧៧៩ ព.ណ កសប,  ០៧៨០ ព.ណ កសប និងលេខ ០៧៨១ ព.ណ កសប ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងពាណិជ្ជកម្ម។
 
តាមរយៈលិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខនេះ ក្រុមហ៊ុនកូកា-កូឡា កម្ពុជា គឺជាអ្នកទទួលបានសិទ្ធិផ្តាច់មុខស្របច្បាប់តែមួយគត់ ក្នុងការនាំចូល  និងចែកចាយផលិតផលដែលមានពាក់ម៉ាកខាងលើ ទូទាំងព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នេះ។ 
 
តាមរយៈលិខិតនេះដដែល ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ក្រោយរយៈពេល៩០ថ្ងៃ គិតចាប់ពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនកូកា-កូឡា កម្ពុជា មានសិទ្ធិក្នុងការប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើមានការនាំចូល និងចែកចាយដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុន។
 
លោក រស់ សោភា នាយកផ្នែកច្បាប់ និងទំនាក់ទំនងកិច្ចការសាធារណៈប្រចាំប្រទេសរបស់ក្រុមហ៊ុន បានមានប្រសាសន៍ថា «ខ្ញុំសូមលើកទឹកចិត្តដល់ប្រជាជនកម្ពុជាឱ្យជួយគាំទ្រផលិតផលដែលផលិតនៅក្នុងប្រទេសកម្ពុជា ឬផលិតផលដែលនាំចូល និងចែកចាយស្របច្បាប់ដើម្បីជំរុញឱ្យក្រុមហ៊ុនស្របច្បាប់ក្នុងស្រុកមានភាពរីកចម្រីន ដើម្បីផ្តល់ការងារដល់កូនខ្មែរយើង»៕































(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com