កំណាព្យ
ជាតិ
បើមិនអាសូរដល់គេ គួរតែអាណិតខ្លួនឯង!
21, Apr 2021 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
ហត់ឥតទម្រេតពេទ្យស៊ូសម្រុក សម្រាកមិនសុខអាហារសម្រន់
សម្រែកអ្នកឈឺក្នុងចិត្តមិនស្រន់ គ្រាគ្រោះអាសន្នសង្គ្រោះប្រជា។
 
ងងុយលួចធ្មេចមិនគេចការងារ ប្តូរផ្លាស់វេនគ្នាមិនហ៊ានកន្តើយ
ព្យាបាលអ្នកឈឺឲ្យឆាប់បានស្បើយ គ្រប់គ្នាឃើញហើយទឹកចិត្តគ្រូពេទ្យ។
 
មានបទបញ្ជាស្រុះគ្នាស្ទុះភ្លែត មិនខុសពីពេទ្យក្រុមកងកម្លាំង
ថ្ងៃក្តៅភ្លៀងផ្គរស៊ូឈរឆ័ត្របាំង នៅតាមទីតាំងត្រូវប្រចាំការ។

ខ្លះថែមត្រូវមាត់គេដៀលឌឺថា ប្រើប្រាស់អាជ្ញាបំបិទសិទ្ធិគេ
រាស្ត្រខ្លះបំពានថែមហ៊ានហារជេរ ឥតគិតរិះរេរួមគ្នាដោះស្រាយ។
 
រឹងរួសគ្រប់គ្នាច្បាស់ជាត្រូវស្តាយ នៅពេលរូបកាយត្រូវឆ្លងរោគកាច
ស្តាប់តាមអាជ្ញាគ្រប់គ្នាច្បាស់អាច ឆ្លងផុតគ្រោះកាចក្នុងកាលដ៏ខ្លី។
 
អាណិតខ្លួនឯងតើបានដែរអី មុននឹងដៀលស្តីដល់អ្នកហាមឃាត់
គេហាមតាមហៅដេញដៅហ៊ុមព័ទ្ធ ក្រែងលោអ្នកភ្លាត់ឆ្លងកូរ៉ូណា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com