COVID-19
ជាតិ
ទីតាំងបិទខ្ទប់នៅតាខ្មៅកាន់តែរឹតត្បិត ព្រោះមានអ្នកច្រឡំថា រដ្ឋាភិបាលបើកឲ្យចេញចូលភ្នំពេញវិញ
25, Apr 2021 , 3:48 pm        
រូបភាព
តាខ្មៅ៖ ទីតាំងបិទខ្ទប់រវាងក្រុងតាខ្មៅ ខេត្តកណ្តាល និងរាជធានីភ្នំពេញ កាន់តែត្រូវបានរឹតបន្តឹងការចេញចូលនាថ្ងៃនេះ បន្ទាប់ពីមានពលរដ្ឋកាន់តែច្រើនបាននាំគ្នាចូលមកកាន់រាជធានីភ្នំពេញ។ ទិដ្ឋភាពបែបនេះ បានកើតឡើងបន្ទាប់ពីមានសេចក្តីសម្រេចមួយរបស់រដ្ឋាភិបាល ដោយអនុញ្ញាតឲ្យមានការធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រពីខេត្តមួយទៅខេត្តមួយឡើងវិញ ប៉ុន្តែមិនមានវិសាលភាពលើភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ដូចជារាជធានីភ្នំពេញ ក្រុងតាខ្មៅខេត្តកណ្តាល និងភូមិសាស្ត្រនៅបណ្តាខេត្តមួយចំនួននោះឡើយ។


ក្រោយចេញសេចក្តីសម្រេចពលរដ្ឋមួយចំនួន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម មានការយល់ច្រឡំ ដោយគិតថាពួកគេអាចចេញចូលរាជធានីភ្នំពេញ បានឡើងវិញ។ ចំពោះករណីនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏បានបញ្ជាទៅអាជ្ញាធរមូលដ្ឋានឲ្យបន្តអនុវត្តវិធានការបិទខ្ទប់របស់ខ្លួនក្នុងភូមិសាស្ត្ររាជធានី ដូចដែលបានធ្វើកន្លងមក។

តាមការសង្កេតរបស់សារព័ត៌មានថ្មីៗ មន្ត្រីប៉ូលិសដែលប្រចាំការនៅទីតាំងបិទខ្ទប់ក្នុងចំណុចព្រំប្រទល់ក្រុងតាខ្មៅ និងរាជធានីភ្នំពេញ បានរឹតបន្តឹងការត្រួតពិនិត្យឯកសារចេញចូលយ៉ាងខ្លាំង ដោយសារចំនួនអ្នកស្នើឆ្លងកាត់រនាំងច្រើនលើសប៉ុន្មានថ្ងៃកន្លងមក។



© រក្សាសិទ្ធិដោយ thmeythmey.com