COVID-19
ជាតិ
អភិបាលរាជធានីភ្នំពេញ ហាមការលក់គ្រឿងស្រវឹង១៤ថ្ងៃទៀត, អ្នកណាលក់ ប្រឈមមុខនឹងច្បាប់កូវីដ
25, Apr 2021 , 9:10 pm        
រូបភាព
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំកន្លងមក។ រូបពី AKP
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំកន្លងមក។ រូបពី AKP
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដាក់បម្រាមមិនឲ្យលក់គ្រឿងស្រវឹងគ្រប់ប្រភេទរយៈពេល១៤ថ្ងៃបន្តទៀត គឺចាប់ពីថ្ងៃទី២៥ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១។ លោក យល់ថា ការផ្អាកលក់គ្រឿងស្រវឹង គឺជាវិធានការមួយ ដែលអាចឈានទៅគ្រប់គ្រងការរាលដាលជំងឺកូវីដ-១៩។


ក្នុងសេចក្តីណែនាំចេញនៅថ្ងៃទី២៥ ខែមេសានេះ អភិបាលរាជធានីភ្នំពេញ ព្រមានដូច្នេះថា៖«បុគ្គលទាំងឡាយណា ដែលបន្តលក់ដូរ ចែកចាយ និង ចរាចរគ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងអំឡុងពេលនៃការហាមឃាត់នេះ នឹងត្រូវទទួលទោស ដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន»។

មិនមែនតែរាជធានីភ្នំពេញទេ តាមបណ្តាខេត្តនានា ក៏ត្រូវថ្នាក់ដឹកនាំខេត្ត ណែនាំឲ្យផ្អាកការលក់គ្រឿងស្រវឹងដែរ រួមទាំងណែនាំឲ្យផ្អាកការជួបជុំពិសាគ្រឿងស្រវឹង ក្នុងគោលបំណងតែមួយ គឺដើម្បីទប់ស្កាត់ការរាលជំងឺកូវីដ-១៩។ ការណែនាំឲ្យផ្អាកលក់គ្រៀងស្រវឹងនិងផ្អាកជួបជុំពិសាគ្រឿងស្រវឹងនៅគ្រប់ទីកន្លែងជាបណ្តោះអាសន្ននេះ គឺផ្តើមចេញដំបូងពីប្រមុខរដ្ឋាភិបាល៕

Tag:
 COVID-19
  ហាមលក់គ្រឿងស្រវឹង
  ឃួង ស្រេង
© រក្សាសិទ្ធិដោយ thmeythmey.com