អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Smart គាំទ្រអតិថិជនអំឡុងពេលវិធានការបិទខ្ទប់ ដោយផ្ដល់ការហៅចេញ ទិន្នន័យអ៊ីនធឺណិតឥតគិតថ្លៃ និងពន្យារសុពលភាពការប្រើប្រាស់
28, Apr 2021 , 5:38 pm        
រូបភាព
ដោយ: ថ្មីៗ
រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ - ការរក្សាទំនាក់ទំនង កាន់តែមានសារសំខាន់ ជាពិសេសសម្រាប់អ្នកដែល ស្ថិតក្នុងតំបន់បិទខ្ទប់ និង «តំបន់ក្រហម»។ ហេតុនេះហើយ ក្រុមហ៊ុន Smart កំពុងផ្ដល់ជូនអតិថិជនរបស់ខ្លួន នូវអត្ថប្រយោជន៍ជាច្រើន ដោយឥតគិតថ្លៃ ដើម្បីគាំទ្រពួកគេក្នុងគ្រាលំបាកនេះ។ 
 
អតិថិជន Smart ទូទាំងប្រទេស ទទួលបានការប្រើប្រាស់សេវាការហៅចេញក្នុងប្រព័ន្ធ រយៈពេល ៦០នាទីឥតគិតថ្លៃ រៀងរាល់ថ្ងៃ  រហូតដល់ថ្ងៃទី ១៥ ខែឧសភា ដោយគ្រាន់តែចុច  *2021# ហើយបញ្ចូនម្ដងគត់។ អតិថិជន Smart ក្នុងតំបន់ក្រហម នៅរាជធានីភ្នំពេញ ក្រុងតាខ្មៅ ខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែត ដែលមានផលលំបាកក្នុងការស្វែងរកកាតកោសសម្រាប់បញ្ចូលទឹកប្រាក់ ក្រុមហ៊ុន Smart ក៏បានពន្យារសុពលភាពប្រើប្រាស់លេខទូរស័ព្ទ ដែលកំពុងប្រើប្រាស់គម្រោងបង់មុន ក្នុងតំបន់ទាំងអស់នោះ រហូតដល់ថ្ងៃទី១៥ ខែឧសភា។ បន្ថែមពីលើនេះ អតិថិជន Smart ដែលកំពុងរស់នៅក្នុង ឬនៅជិតតំបន់ក្រហម អាចទទួលបានទិន្នន័យអ៊ីនធឺណិត 60MB រៀងរាល់ថ្ងៃឥតគិតថ្លៃ រហូតដល់ថ្ងៃទី១៥ ខែឧសភា ដោយគ្រាន់តែចុច *2021#1 ហើយបញ្ចូនម្ដងគត់។


 
លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «ការស្នាក់នៅក្នុងផ្ទះ គឺជាការចាំចាច់ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ហើយនៅក្រុមហ៊ុន Smart  យើងតែងតែយកចិត្តទុកដាក់ចំពោះ ប្រទេសកម្ពុជា ហើយយើងព្យាយាមធ្វើអ្វីៗគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីជួយពលរដ្ឋកម្ពុជា អំឡុងពេលនៃ ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ នេះ»។
 
លោក Thomas បានបន្ថែមទៀតថា៖ «តាមរយៈការជួយអតិថិជនរបស់យើងរក្សាទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក   ជាមួយការផ្ដល់ជូន ការហៅចេញឥតគិតថ្លៃ  ទិន្នន័យអ៊ីនធឺណិតឥតគិតថ្លៃ និងការពន្យារសុពលភាពប្រើប្រាស់ យើងជឿជាក់ថា យើងអាចជួយពួកគេឆ្លងកាត់គ្រាលំបាកនេះ ដែលពួកគេកំពុងជួបប្រទះ។ អតិថិជនមិនចាំបាច់ព្រួយបារម្ភ អំពីការបាត់បង់ទំនាក់ទំនង ជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេឡើយ។» 
 
ក្រុមហ៊ុន Smart ក៏ផ្តល់នូវសេវាកម្មផ្សេងៗ ដែលអាចជួយដល់អតិថិជន ក្នុងគ្រាលំបាកនេះនៃការរាតត្បាតជាសកលនៃជំងឺ កូវីដ-១៩ នេះ។ កម្មវិធី Share2Talk អនុញ្ញាតឲ្យអ្នកប្រើប្រាស់ផ្ទេរទឹកប្រាក់ ទៅកាន់លេខទូរស័ព្ទដទៃទៀត ជាហេតុដែលអតិថិជន អាចគាំទ្រក្រុមគ្រួសារ និងមិត្តភក្តិក្នុងតំបន់ក្រហម។ ក្រុមហ៊ុន Smart ពង្រីកលក្ខខណ្ឌនៃលក្ខណៈវិនិច្ឆយសម្រាប់ សេវាកម្ចីប្រាក់ SmartLoan (Loan service) ដើម្បីធ្វើឲ្យងាយស្រួល និងមានតម្លៃកាន់តែសមរម្យសម្រាប់អតិថិជន។ 


 
អតិថិជនក្រុមហ៊ុន Smart អាចបញ្ចូលទឹកប្រាក់ ទៅក្នុងគណនីទូរស័ព្ទរបស់ពួកគេ តាមប្រព័ន្ធអេឡិចត្រូនិក (e-top) ប្រកបដោយសុវត្ថិភាព និងងាយស្រួលតាមរយៈ  SmartNas និង Smart website Smart Zero Balance Portal ឬលើកម្មវិធីទូទាត់ប្រាក់ដូចជា ABA Mobile និង Pi Pay។ អតិថិជនដែលបញ្ចូលទឹកប្រាក់យ៉ាងតិច ១.២៥ ដុល្លារ នឹងទទួលបាន ទិន្នន័យអ៊ីនធឺណិត 1GB ឥតគិតថ្លៃផងដែរ។
 
អត្ថប្រយោជន៍សម្រាប់អតិថិជន Smart ទាំងអស់នេះ បានមកពីការអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នៃគំនិតផ្ដួចផ្ដើម របស់ក្រុមហ៊ុន Smart ដែលមានគោលដៅ ដើម្បីគាំទ្រប្រទេសកម្ពុជា រាជរដ្ឋាភិបាល និងពលរដ្ឋទាំងអស់ អំឡុងគ្រាលំបាក នៃជំងឺកូវីដ-១៩។ ម្យ៉ាងទៀត តាមរយៈមូលនិធិទឹកប្រាក់ ១ លានដុល្លារ ដើម្បីប្រឆាំងជំងឺកូវីដ-១៩ ក្រុមហ៊ុន Smart បានផ្ដល់ថវិកាចំនួន ៧៨៥,០០០ ដុល្លារ ដល់គម្រោងឯកជន ដែលផ្ដោតលើការផ្ដល់ដំណោះស្រាយ ដល់ ពលរដ្ឋកម្ពុជា អំឡុងគ្រាលំបាននេះ។ ថ្មីៗនេះ ក្រុមហ៊ុន Smart បានសហការ ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីគាំទ្រដល់សាលារាជធានីភ្នំពេញ ក្នុងការរៀបចំ និងដំឡើងមជ្ឈមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ បន្ទាន់ ចំនួន ១៨ កន្លែងជុំវិញរាជធានី។
 
បន្ថែមលើការផ្ដល់ជូនដល់អតិថិជននូវ ការហៅចេញ និងទិន្នន័យអ៊ីនធឺណិតឥតគិតថ្លៃ ដើម្បីធានាឲ្យបានថាពួកគេរក្សាបាន នូវការទំនាក់ទំនង ក្រុមហ៊ុន Smart បានប្រើប្រាស់បណ្តាញទំនាក់ទំនងរបស់ខ្លួន ដើម្បីគាំទ្រយុទ្ធនាការលើកកម្ពស់ ការយល់ដឹងអំពីជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ជាមួយសារអេឡិចត្រូនិកស្វ័យប្រវតិ្ត ដែលឮនៅពេលហៅចេញ និងផ្ញើសារជាអក្សរ ដែលបានផ្ញើទៅកាន់អតិថិជន ៨ លាននាក់ របស់ខ្លួននៅទូទាំងប្រទេស ដើម្បីលើកទឹកចិត្ត ដល់ការប្រកាន់ខ្ជាប់នូវគោលការណ៍សុខភាពសាធារណៈ។
 
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com