អត្ថបទពាណិជ្ជកម្ម
ប្រព័ន្ធគ្រប់គ្រងវិក្កយបត្ររហ័ស និងបញ្ជូនទៅដល់អតិថិជនភ្លាមៗ
30, Apr 2021 , 11:34 am        
រូបភាព
ដោយ: ថ្មីៗ
ការបង្កើតនិងបញ្ជូនវិក្កយបត្រទៅកាន់អតិថិជន ពិតជាមិនងាយស្រួលនោះទេ សម្រាប់ម្ចាស់អាជីវកម្ម ដោយត្រូវធ្វើការសេ្កន ឬបោះពុម្ពចេញ ដើម្បីថតផ្ញើឬផ្ញើតាមអ្នកដឹកជញ្ជូន ទៅឱ្យអតិថិជន។ វាជាមូលហេតុសំខាន់មួយដែលម្ចាស់អាជីវកម្មព្រួយបារម្ភ ពីព្រោះវាចំណាយពេលច្រើន និងមានភាពយឺតយ៉ាវ ទម្រាំតែវិក្កយបត្របានទៅដល់ដៃអតិថិជន។  ម្យ៉ាងវិញទៀត ការទូទាត់ប្រាក់ពីអតិថិជនក៏មានភាពយឺតយ៉ាវដូចគ្នា ដោយសារបញ្ហា សុវត្ថិភាពសាច់ប្រាក់និងកង្វះខាតមធ្យោបាយងាយស្រួលសម្រាប់ពួកគេ ក្នុងការទូទាត់ប្រាក់ដោយពុំចាំបាច់មកទូទាត់ដល់ការិយាល័យ ផ្ទះ ឬហាងទំនិញ របស់ម្ចាស់អាជីវកម្មឬក៏ផ្ញើតាមអ្នកដឹកជញ្ជូន ដែលធ្វើឱ្យអតិថិជនមានការព្រួយបារម្ភ ខ្លាចសាច់ប្រាក់ដែលទូទាត់មិនទៅដល់ដៃម្ចាស់អាជីវម្មផងដែរ។  
 
ដំណោះស្រាយងាយស្រួលពី Bill24 ដើម្បីចាកចេញ ពីការព្រួយបារម្ភទាំងអស់នោះ។ សម្រាប់ម្ចាស់អាជីវកម្ម ដែលមានបំណងបង្កើតវិក្កយបត្រ បានឆាប់រហ័ស និងបញ្ជូនទៅដល់ដៃអតិថិជនភ្លាមៗ រួមទាំងការផ្តល់នូវជម្រើសនៃការទូទាត់ប្រាក់ សម្បូរបែប និងមានសុវត្ថិភាពសម្រាប់អតិថិជន។  ចំពោះការបញ្ជូនវិក្កយបត្រស្វ័យប្រវត្តិ ទៅកាន់អតិថិជនប្រព្រឹត្តទៅ តាមរយៈ  អ៊ីម៉ែល តេឡេក្រាម ឬ SMS បន្ទាប់ពីនោះ គឺការទូទាត់បែបទូលំទូលាយ។ អតិថិជនលោកអ្នក អាចទូទាត់តាម ទូរស័ព្ទដៃ កុំព្យូទ័រ ឬភ្នាក់ងារហិរញ្ញវត្ថុផ្សេងៗ ដែលនៅជិតពួកគេ ជាមួយ និងដៃគូ សហការរបស់ Bill24 យើងខ្ញុំដូចជា៖ ធនាគារអេស៊ីលីដា គ្រឹះស្ថានមេក្រួហិរញ្ញវត្ថុអេអឹមខេ អាស៊ីវេរលុយ លីហួរវេរលុយ វីង ផាយផេ អ៊ីម៉ាន់នី ទ្រូម៉ាន់នី ធនាគារកាណាឌីយ៉ា … ជាដើម។
 
ប្រព័ន្ធគ្រប់គ្រងវិក្កយបត្ររហ័សរបស់ Bill24 ក៏មានរបាយការណ៍ជាច្រើន អំពីការគ្រប់គ្រងទិន្នន័យវិក្កយបត្រនិងលំហូរសាច់ប្រាក់នៃការទូទាត់ និងរបាយការណ៍ផ្សេងៗទៀត។  

សូមកុំស្ទាក់ស្ទើរទំនាក់ទំនងមកកាន់ Bill24 យើងឥឡូវនេះ៖
   
លេខទូរស័ព្ទ ៖ 010 795 790
 
អ៊ីម៉ែល ៖ [email protected] 
 
គេហទំព័រ ៖ https://bill24.com.kh
 
អាសយដ្ឋាន ៖ ផ្ទះលេខ 997 ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ភ្នំពេញ៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com