ជាតិ
សង្គមជាតិ
ខេត្តសៀមរាប​រកឃើញ​វិជ្ជមាន​ថ្មី​ម្នាក់ និង​ជាសះស្បើយ​ពីរ​នាក់បន្ថែមទៀត
01, May 2021 , 6:14 pm        
រូបភាព
មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ទីដែលអ្នកវិជ្ជមានកូវីដ១៩កំពុងសម្រាកព្យាបាល។ រូបភាព៖ អ៉ីសា រ៉ហានី
មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ទីដែលអ្នកវិជ្ជមានកូវីដ១៩កំពុងសម្រាកព្យាបាល។ រូបភាព៖ អ៉ីសា រ៉ហានី
សៀមរាប​៖ នៅ​ថ្ងៃទី​១ ខែឧសភា នេះ រដ្ឋបាល​ខេត្តសៀមរាប​បាន​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ម្នាក់ទៀត និង​ជាសះស្បើយ​ចំនួន​ពីរ​នាក់​។
 
​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត អ្នក​វិជ្ជមាន​ថ្មី​នេះ មានឈ្មោះ ចេង គិ​ម​នូវ អាយុ​៤០​ឆ្នាំ ត្រូវជា​ភរិយា​ឈ្មោះ ស៊ា​ង គឹម​សាន មាន​ទីលំនៅ​ក្នុងភូមិ​លាប​ទង ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្តកំពង់ធំ ដែល​រកឃើញ​វិជ្ជមាន​នៅ​ថ្ងៃទី​២៨ ខែមេសា អំឡុងពេល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។ អ្នកជំងឺ​ថ្មី​នេះ គឺ​បញ្ជាក់ថា​មាន​វិជ្ជមាន​ក្នុងពេល​យក​សំណាក​តេស្ដ​លើក​ទី​២​។​
 
​ចំណែក​អ្នកជា​សះស្បើយ​ចំនួន​២​នាក់ រួមមាន​ឈ្មោះ ពៅ ឧស្សាហ៍ អាយុ​១៧​ឆ្នាំ បុគ្គលិក​ហាង​កាហ្វេ លិង្គ​១០០០ ដែល​ពាក់ព័ន្ធ​នឹង​បុរស​អ្នករត់​តាក់ស៊ី និង​ឈ្មោះ ជឿ​ម ផល្លា អាយុ ៤៥​ឆ្នាំ រស់នៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​ស្វាត​ដង្គំ ក្រុង​សៀមរាប​។​
 
​គិត​ត្រឹម​ថ្ងៃទី​១ ឧសភា ខេត្តសៀមរាប​មាន​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​៣៧​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ ក្នុងនោះ​ជាសះស្បើយ​១៤​នាក់ នៅសល់​២៣​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​៕
 
 
 
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com