ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ការផឹក​កាហ្វេ​បាន​ផ្សារភ្ជាប់​ទៅនឹង​ការផ្លាស់ប្តូរ​ខួរក្បាល​ដែលមាន​អត្ថប្រយោជន៍
04, May 2021 , 10:59 pm        
រូបភាព
​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ការផឹក​កាហ្វេ​ជាប្រចាំ​ហាក់ដូចជា ជួយ​បង្កើន​ការ​ផ្តោតអារម្មណ៍ និង​ធ្វើឱ្យ​ការគ្រប់គ្រង និង​ភាព​ប្រុងប្រយ័ត្ន​ប្រសើរឡើង ដោយ​ការផ្លាស់ប្តូរ​ខួរក្បាល​
 
​ការសិក្សា ក៏បាន​រកឃើញថា​អ្នក​ផឹក​កាហ្វេ បាន​បង្កើន​សកម្មភាព​នៅ​ផ្នែក​ខ្លះ​នៃ​ខួរក្បាល ស្រប​នឹង​សមត្ថភាព​ក្នុងការ​ផ្តោតអារម្មណ៍​។
 
​វា​ក៏​បង្ហាញ​ពី​ទំនាក់ទំនង​ដែល​អាច​កើតមាន​រវាង​ទម្លាប់​នៃ​ការប្រើប្រាស់​កាហ្វេ ទៅនឹង​កម្រិត​នៃ​ភាព​តានតឹង​ខ្ពស់ និង​ការ​ថប់​បារម្ភ ។
 
​ទោះបី​វា​គ្រាន់តែ​ជាការ​ផ្សារភ្ជាប់ និង​មិនមែនជា​ការរកឃើញ​មូលហេតុ​ក៏ដោយ វា​រំលឹក​យើង​ថា កាហ្វេ​អាចជា​ដាវ​មុខ​ពីរ​៕​
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com