COVID-19
ជាតិ
វិជ្ជមាន​ថ្មី​៧​នាក់​ទៀត ធ្វើឱ្យ​ខេត្តសៀមរាប​មាន​អ្នកជំងឺ​កូ​វីដ​១៩ ឡើងដល់ ៦១​នាក់
05, May 2021 , 10:17 pm        
រូបភាព
ក្រុមគ្រូពេទ្យចុះទៅយកអ្នកជំងឺកូវីដ១៩ថ្មី។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
ក្រុមគ្រូពេទ្យចុះទៅយកអ្នកជំងឺកូវីដ១៩ថ្មី។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
សៀមរាប​៖ នា​យប់​ថ្ងៃទី​៥ ខែឧសភា នេះ រដ្ឋបាល​ខេត្តសៀមរាប​បានប្រកាស​ពី​ការបន្ត​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​ថ្មី​ចំនួន ៧នាក់​ទៀត ដែល​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​។ ចំនួន​នេះ ធ្វើឱ្យ​តួលេខ​អ្នក​កើត​សរុប​ក្នុង​ខេត្ត ហក់​ឡើង​ចំនួន​៦១​នាក់ គិត​ត្រឹម​យប់​ថ្ងៃទី​៥ ឧសភា​។​
 
​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត ករណី​ថ្មី​នេះ គឺ​ឆ្លង​ពី​អ្នកជំងឺ​ចាស់​ទាំងអស់​។ ករណី​ថ្មី​នេះ រួមមាន​៖   
១. ឈ្មោះ ណាវ សុខ ភេទ​ស្រី អាយុ ៤៥​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​គោក​ស្រុក ស្រុក​វ៉ារិន ចូល​សម្រាក​ព្យាបាល​ក្នុង​ពេទ្យ​បង្អែក​ខេត្ត និង​មាន​ទំនាក់ទំនង​ជាមួយ​អ្នកជំងឺ​ឈ្មោះ ស៊ាន គឹម​សាន ដែល​ស្លាប់​នៅ​ថ្ងៃទី​៣ ឧសភា​។​
២. ឈ្មោះ អង ហ៊ាន ភេទ​ស្រី អាយុ​៦៧​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​
៣. ឈ្មោះ កាន់ សុ​ភី ភេទ​ស្រី អាយុ​៥៩​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​
៤. ឈ្មោះ សយ សុធា ភេទ​ស្រី អាយុ​៤៤​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​
 
៥. ឈ្មោះ ហៃ ណា​ឌី ភេទ​ស្រី អាយុ​៣២​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​
៦. ឈ្មោះ មុំ ម៉ាលី ភេទ​ស្រី អាយុ ១៧​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​
៧. ឈ្មោះ ម៉ម ចាន់នី ភេទ​ស្រី អាយុ​៤​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​
  
​អ្នក​ទាំង​៦​នាក់​ខាងក្រោម គឺជា​អ្នកពាក់ព័ន្ធ​ជាមួយ​ឈ្មោះ ម៉ន ប៉ូ​លីន ឈ្មោះ ស្រី ពៅ និង​ឈ្មោះ ម៉ម សុ​ខេន ដែល​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២១​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តសៀមរាប​។​
 
​រដ្ឋបាល​ខេត្តសៀមរាប បាន​អំពាវនាវ​ដល់​អ្នកពាក់ព័ន្ធ​នឹង​អ្នកជំងឺ​ខាងលើ ត្រូវ​ប្រញាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន ដោយ​មិនត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត​។ ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់ព័ត៌មាន​មកកាន់​លេខ​ទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការយក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​។​
 
​ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​ថ្មីៗ​នេះដែរ នា​ថ្ងៃទី​៥ ឧសភា អាជ្ញាធរ​បានសម្រេច​ប​ណ្ដោះ​អាសន្ន​នូវ​ទីតាំង​សំខាន់ៗ​មួយចំនួន​ក្នុង​ក្រុង​សៀ​រាម រួមមាន ផ្សារ​ចាស់ ហាង​ថតរូប​ល្អ​ពេញចិត្ត (​ផ្លូវ​ស៊ី​វុត្ថា​) ផ្ទះសំណាក់​ចំនួន​២ គឺ​ផ្ទះសំណាក់ ប៊ុន​ថា II នៅ​ភូមិ​ធ្លក​អណ្ដូង សង្កាត់​ស្លក្រាម និង​ផ្ទះសំណាក់ វ៉ិ​ច សា​វៃ នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្វាយដង្គំ​។​
  
​សូមបញ្ជាក់ថា គិត​ត្រឹម​យប់​ថ្ងៃទី​៥ ឧសភា​នេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​៦១​នាក់ បាន​ព្យាបាល​ជាសះស្បើយ​ចំនួន​១៧​នាក់ ស្លាប់​១​នាក់ និង​៤៣​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com