ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​អត្ថប្រយោជន៍​នៃ​ម៉ាស៊ីន​ផ្លុំ​សក់​
07, May 2021 , 6:59 am        
រូបភាព
​ម៉ាស៊ីន​ផ្លុំ​សក់​ក្រៅ​ពី​យក​មក​ផ្លុំ​សក់ តើ​វា​អាច​យកមក​ធ្វើ​អ្វី​បាន​ទៀត​ទៅ​? ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​អត្ថប្រយោជន៍​របស់​ម៉ាស៊ីន​ផ្លុំ​សក់​ចំពោះ​សុខភាព​អ្នក​។ តើ​វា​អាច​ជួយ​សុខភាព​អ្នក​ផ្នែក​ណាខ្លះ​?
កាត់បន្ថយ​ភាព​ឈឺ​ចុកចាប់​
​មិន​ខ្វល់​ថា​អ្នក​ឈឺ​ចង្កេះ ឬ​ឈឺ​សាច់ដុំ​នោះទេ អ្នក​គ្រាន់តែ​យក​ម៉ាស៊ីន​ផ្លុំ​សក់មក​ផ្លុំ​នៅ​កន្លែង​ដែល​ឈឺ​នោះ នោះ​វា​នឹង​ជួយ​ឲ្យ​ឈាម​អ្នក​ដើរ​បាន​ស្រួល ដូចនេះ​អា​ការៈឈឺ​ចុកចាប់​របស់​អ្នកនឹង​អាច​ធូរស្បើយ​ជាង​មុន​។​
ជំងឺ​ផ្តាសាយ​
​ប្រសិន​ជា​ពេល​ដែល​អ្នក​ផ្តាសាយ ហើយ​មាន​អា​ការៈតឹង​ច្រមុះ ឬ​ហៀរ​សំ​បោរ អ្នក​អាច​យក​ម៉ាស៊ីន​ផ្លុំ​សក់មក​ផ្លុំ​ពីក្រោម​ឡើង​លើ​ចម្ងាយ​ពី​ច្រមុះ​ចំនួន​១០​សង់ទីម៉ែត្រ នោះ​វា​នឹង​អាច​ធ្វើឲ្យ​អ្នក​មាន​អាការៈ​ធូលស្បើយ​ជាង​មុន​។​
កាត់បន្ថយ​អាការៈ​បែកញើ​សជើង​
​នៅពេល​ដែល​ជើង​តែងតែ​បែកញើស វា​អាច​នាំ​យក​មេរោគ​ជាច្រើន​ចូលទៅ​ក្នុង​ស្បែកជើង​អ្នក ហើយ​ថែមទាំង​ធ្វើឲ្យ​អ្នក​មានអារម្មណ៍​ធុញថប់​ទៀតផង ដូចនេះ​មុនពេល​ដែល​អ្នក​ពាក់ អ្នក​អាច​យក​ម៉ាស៊ីន​ផ្លុំ​សក់មក​ផ្លុំ​បាតជើង​អ្នក​បាន នោះ​ជើង​អ្នក​នឹង​មិន​បែកញើស​ទៀត​ទេ​។​
ហើម​ពោះ​
​នៅពេល​ដែល​អ្នក​ឈឺពោះ ឬ​ពោះ​អ្នក​ហើម អ្នក​អាច​យក​ម៉ាស៊ីន​ផ្លុំ​សក់មក​ផ្លុំ​នៅ​ជុំវិញ​ពោះ​អ្នក​បាន នោះ​វា​អាច​ធ្វើឲ្យ​អាការៈ​អ្នកធូរបាន​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com