អត្ថបទពាណិជ្ជកម្ម
មានសុខរួមសុខ មានទុក្ខរួមទុក្ខ ជាមួយអ្នកនៅតំបន់ក្រហម!
07, May 2021 , 11:13 am        
រូបភាព
ដោយ: ថ្មីៗ
អស់រយៈពេលជាងពីរខែហើយ ដោយទីក្រុងភ្នំពេញដែលជាបេះដូងពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាយើង រងការវាយប្រហារដោយសារវីរុសឆ្លងកូវីដ១៩ ដែលបានផ្ទុះឡើងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។ ការផ្ទុះរាលដាលនៃជំងឺកាចសហាវនេះ បានធ្វើឱ្យរាជរដ្ឋាភិបាល ប្រកាសបែងចែកតំបន់បិទខ្ទប់ ដែលរងផលប៉ះពាល់ខ្លាំងទៅជាតំបន់ក្រហម តំបន់លឿងទុំ និង តំបន់លឿង យោងតាមសេចក្តីសម្រេចលេខ ៥៤ សសរ ចុះថ្ងៃទី២៦ខែមេសាឆ្នាំ២០២១។
 
ស្ថិតក្នុងស្ថានភាពបែបនេះ មានប្រជាជនចំនួន៦ខណ្ឌ បានរស់នៅក្នុងតំបន់ក្រហម ដែលមិនអាចចេញចូល ឬ ចល័តបាន ដើម្បីទុកពេលឲ្យក្រុមការងារសុខាភិបាលជួយសង្រ្គោះ និងអាជ្ញាធរដែនដីសម្របសម្រួលបញ្ហាដែលកើតមានចំពោះមុខ បានយ៉ាងទាន់ពេលវេលា។ ជាក់ស្តែងក្រសួងពាណិជ្ជកម្មបានដើរតួនាទីយ៉ាងសំខាន់ និង ទទទួលខុសត្រូវខ្ពស់លើការដឹកជញ្ជូនម្ហូបអាហារ គ្រឿងឧបភោគបរិភោគជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលស្ថិតក្នុងតំបន់ក្រហម ជាពិសេសគឺការស្វែងរកដៃគូសហការប្រកបដោយតម្លាភាព និង ប្រកាន់ខ្ជាប់នូវគោលការណ៍មិនកេងចំណេញលើកម្រៃដើមមក ដាក់លក់ជូនបងប្អូនដែលនៅតំបន់ក្រហមទាំងអស់គ្នាឲ្យបានប្រើប្រាស់បែបស្តង់ដាត្រឹមត្រូវ។


 
ក្នុងចំណោមដៃគូសហការនោះដែរ គេសង្កេតឃើញក្រុមហ៊ុន WOWNOW គឺជាដៃគូសហការដ៏លេចធ្លោមួយជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើប ដើម្បីបង្កើនភាពងាយស្រួលរវាងអតិថិជន និង អ្នកផ្គត់ផ្គង់សេវាកម្ម។ ថ្មីៗនេះក្រុមហ៊ុន WOWNOW បានវិនិយោគថវិការាប់លានដុល្លារក្នុងការផ្សព្វផ្សាយចំណេះដឹងលើការប្រើប្រាស់APP ទិញទំនិញ ឬ (Online Shopping) និងដើម្បីនាំយកទំនិញដែលចាំបាច់ៗរាប់សិបពាន់មុខមកដាក់លក់តាមអេបអនឡាញមួយនេះ http://onelink.to/7yrkev  ក្នុងតម្លៃបញ្ចុះយ៉ាងពិសេសដែលទាបជាងតម្លៃលក់នៅតាមទីផ្សារធម្មតាទៅទៀត ដោយមិនគិតថ្លៃសេវាដឹកជញ្ជូនពីប្រជាពលរដ្ឋណាម្នាក់ឡើយ ដែលទាំងនេះហើយគឺជាការងារមួយដែល WOWNOW ចង់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលសម្រាលការលំបាកបានមួយផ្នែកដែរ ។



 តាមការសង្កេតជាក់ស្តែងយើងឃើញថា សកម្មភាពរបស់ WOWNOW នៅពេលនេះហាក់ដូចជាបានកំពុងជួយប្រជាពលរដ្ឋខ្មែរដែលកំពុងជួបការលំបាកពិតប្រាកដមែន ដោយក្នុងនោះពួកគេមានកម្មវិធីលក់ទំនិញបញ្ចុះតម្លៃយ៉ាងពិសេស និង មានទំនិញថែមជូនឥតគិតថ្លៃសម្រាប់ពលរដ្ឋ ដែលស្ថិតនៅតំបន់ក្រហមជាសម្ភារៈប្រើប្រាស់ដែលចាំបាច់ៗមានប្រយោជន៍ជាច្រើនសិបមុខ អមជាមួយនឹងសេវាកម្មដឹកជញ្ជូនទៅកាន់តំបន់ក្រហមដោយឥតគិតថ្លៃថែមទៀតផង គឺពិតជាពិសេសមែនទែន។ មិនតែប៉ុណ្ណោះពួកគេមានកម្មវិធីមួយទៀតគឺគ្រាន់តែដោតឡូតAPP http://onelink.to/7yrkev នឹងមានឱកាសទទួលបានទំនិញឥតគិតថ្លៃភ្លាមៗតែម្តង និង មានកម្មវិធីណែនាំមិត្តភក្រ្ក័ឲ្យជួយតថ្លៃទំនិញអេឡិចត្រូនិចជាច្រើនប្រភេទ នឹងអាចមានឱកាសទទួលបានទំនិញនោះក្នុងតម្លៃមហាពិសេស ឬ មិនចាំបាច់ចំណាយលុយទិញសូម្បី១០០រៀលក្តី។



ក្រុមហ៊ុន WOWNOW បាននឹងកំពុងពង្រីកខ្លួនឯងដើម្បីក្លាយជាការពារដ៏អង់អាចក្លាហាន និង តស៊ូយ៉ាងស្វិតស្វាញជាមួយរាជរដ្ឋាភិបាលកម្ពុជាទាំងក្រុមធនធានមនុស្សដែលបម្រើសេវាដឹកជញ្ជូន ក្រុមអ្នករៀបចំទំនិញ និង ក្រុមបច្ចេកទេសទាំងអស់បាននឹងកំពុងធ្វើការងារទាំងនេះទាំងយប់ទាំងថ្ងៃគ្មានពេលសម្រាកក្នុងបំណងតែមួយគត់ គឺសម្រួលឲ្យបងប្អូនប្រជាពលរដ្ឋដែលនៅរាជធានីភ្នំពេញនិងកំពុងស្ថិតតំបន់ក្រហមមានអាហារបរិភោគគ្រប់គ្រាន់ មានគ្រឿងឧបភោគបរិភោគ និង របស់របរប្រើប្រាស់ប្រចាំថ្ងៃ ដោយមិនបាច់ខ្វាយខ្វល់រឿងចំណាយលុយទិញ ឬ ត្រូវចេញទៅខាងក្រៅផ្ទះដែលជាចំណុចសំខាន់មួយក្នុងការកាត់ផ្តាច់ការចម្លងវីរុសកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។
  


ជាថ្មីម្តងទៀតក្រុមហ៊ុន WOWNOW នឹងតស៊ូជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជារហូតដល់នាទីចុងក្រោយ ព្រមទាំងនៅជាមួយប្រជាពលរដ្ឋកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសឆ្លងកូវីដ១៩ទាំងអស់គ្នា ដូច្នេះសូមបងប្អូនរក្សាខ្លួននៅក្នុងផ្ទះមួយរយៈសិន និងសូមកុំបារម្ភរឿងអត់អាហារបរិភោគ និងសូមជូនពរបងប្អូនដែលរស់នៅតំបន់ក្រហម តំបន់លឿងទុំ មានសុខភាពល្អ និងបងប្អូនដែលកំពុងស្នាក់នៅព្យាបាលជំងឺតាមមន្ទីរពេទ្យ ឬ តាមផ្ទះក្តី សូមឆាប់បានជាសះស្បើយគ្រប់ៗគ្នា ដើម្បីយើងទាំងអស់គ្នា ត្រលប់មក រកស្ថានភាពធម្មតាវិញ ដោយក្តីស្រលាញ់ពី WOWNOW ៕ 
 





ព័ត៌មានលម្អិតស្តីពីកម្មវិធីទិញទំនិញអនឡាញសូមចូលទៅកាន់ផេកផ្លូវការ https://www.facebook.com/tinhnow 


(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com