ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជំងឺ​ដែល​អាច​ធ្វើឲ្យ​អ្នក ប្រឈម​នឹង​ការ​រលូត​កូន​បាន មាន​នៅ​ទីនេះ​
07, May 2021 , 10:59 pm        
រូបភាព
​បើសិន​ជា​អ្នក​មាន​ផ្ទៃពោះ ហើយ​មាន​ទម្លាប់​ជក់បារី ការរស់នៅ​ក្នុង​មជ្ឈដ្ឋាន​សំបូរ​ជាតិពុល ការប្រើ​ថ្នាំ និង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ វា​ពិតជា​ប្រឈម​ខ្លាំង នឹង​ការ​រលូត​កូន​បាន​។ ប៉ុន្តែ​បើ​អ្នក​កំពុងតែ​មាន​បញ្ហា​អ័រម៉ូន ឬ​ការបង្ក​រោគ​គ្រប់​ប្រភេទ ក្នុងពេល​មាន​ផ្ទៃពោះ នោះ​ឱកាស​នៃ​ការ​រលូត​កូន ក៏​កើនឡើង​ច្រើន​ផង​ដែរ​។ ខាងក្រោម​នេះ គឺ​ជា​ជំងឺ​មួយចំនួន ដែល​ត្រូវបាន​គ្រូពេទ្យ​ជាច្រើន​ទទួលស្គាល់ថា អាច​ធ្វើឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ ប្រឈម​ខ្លាំង​នឹង​ការ​រលូត​កូន​។​
 
​ជំងឺ​ពងទឹក​ច្រើន​គ្រាប់​ក្នុង​ក្រពេញ​អូ​វែ ធ្វើឲ្យ​កើនឡើង​ចំនួន​អ័រម៉ូន​ភេទ​ប្រុស​តេស្តូ​ស្តេ​រ៉ូន ជាហេតុ​នាំ​ឲ្យ​រដូវ​មក​មិន​ទៀង​ហើយ ប្រឈម​ខ្លាំង​នឹង​ការ​រលូត​កូន​ទៀត ព្រោះ​វា​ទៅ​រំខាន​ដល់​ការ​កាច់​សំបុក​របស់​អំប្រ៊ីយ៉ុង​។​
 
​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ីត​ក្នុងឈាម អាច​ប៉ះពាល់​ដល់​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​។ បើសិនជា​មិន​បាន​ព្យាបាល​ទេ​នោះ វា​អាច​នាំ​ឲ្យ​រ​លូតកូន​បាន​នៅពេល​ខាងមុខ​។​
​ការបង្ក​រោគ​គ្រប់​ប្រភេទ គួរតែ​ចៀសឲ្យផុត ជាពិសេស ក្នុងពេល​មាន​ផ្ទៃពោះ​។ ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូត ឬ​ផ្លូវ​ប្រដាប់បន្តពូជ អាច​ធ្វើឲ្យ​រ​លូតកូន​ខ្លាំង​បាន ជាពិសេស បាក់តេរី​តែម្តង​។
​ករណី​រចនាសម្ព័ន្ធរ​បស់​ស្បូន ឬ​មាត់ស្បូន ខុស​ធម្មតា ក៏​អាច​ប្រឈម​នឹង​ការ​រលូត​កូន​ខ្ពស់​ដែរ​។
 
​ភាពមិនធម្មតា​នៃ​ក្រូម៉ូសូម ៖ តើ​អ្នក​មាន​ដឹង​ទេ​ថា ការ​រលូត​កូន​ច្រើនជាង ៥០ ភាគរយ​ហើយ គឺ​កើតឡើង​ដោយសារ​តែ​ភាព​ខុសធម្មតា របស់​ក្រូម៉ូសូម​ទារក​។ ការ​ប្រឈម​នេះ​នឹង​កាន់តែ​ខ្ពស់ បើសិន​ជា​អ្នក មាន​ផ្ទៃពោះ​នៅ​អាយុ ៣០ ក្រាស់​។​
 
​បើសិន​ជា​អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ​ដូចជា ជំងឺ​ទឹកនោម​ផ្អែម ឬ​លើស​សម្ពាធ​ឈាម​ដែល​មិន​បាន​គ្រប់គ្រង​ទេនោះ ការ​ប្រឈម​នឹង​ការ​រលូត​កូន​កាន់តែ​ខ្ពស់​ដែរ​។
​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ ធ្វើការ​ខុស​ប្រក្រតី ថ្វីបើ​វា​ជា​រឿង​កម្រ​នឹង​កើតមាន​មែន តែ​ក៏​អាច​នាំ​ឲ្យ​រ​លូតកូន​បានដែរ​។ នេះ​ដោយសារ​តែ​កោសិកា​ប្រព័ន្ធ​ភាពស៊ាំ​របស់​ម្តាយ យល់ច្រឡំ​ថា ទារក​ដែល​កំពុងតែ​លូតលាស់​ក្នុង​ផ្ទៃ គឺជា​មេរោគ ឬ​របស់​ដែល​វា​មិន​ស្គាល់ ទើប​បង្កើត​ជា​អង់ទីគ័រ ដើម្បី​សម្លាប់​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com