COVID-19
ជាតិ
មនុស្ស​៥២០ នាក់​ទៀត វិជ្ជមាន​កូ​វីដ​-១៩ ខណៈ​អ្នកស្លាប់​កើន​ដល់​១២០នាក់​
09, May 2021 , 11:16 am        
រូបភាព
​កម្ពុ​ជាមាន​ករណី​ឆ្លង​កូ​វីដ​-១៩​ថ្មី ចំនួន​៥២០​នាក់​បន្ថែមទៀត ខណៈដែល​មនុស្ស​ចំនួន៦នាក់បន្ថែមទៀត​បាន​ស្លាប់ ដែល​ធ្វើឱ្យ​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​កើន​ដល់១២០​នាក់​។ នេះ​បើតាម​របាយការណ៍​សង្ខេប របស់​ក្រសួងសុខាភិបាល​នា ថ្ងៃទី​៩ ខែឧសភា ដែល​បាន​ឱ្យដឹងទៀតថា មាន​អ្នកជំងឺ​៣០១នាក់​បន្ថែម បានជា​សះស្បើយ​។ ក្នុងចំណោមអ្នកឆ្លងថ្មីទាង៥២០នាក់ ៥នាក់ជាករណីនាំចូល។
 
​គិត​មកដល់ពេលនេះ​កម្ពុជា មាន​អ្នក​កើត​កូ​វីដ​-១៩ សរុប​ចំនួន ១៩២៣៧នាក់ ដែល​ក្នុងនោះ​សះស្បើយ​ចំនួន ៧៦៤១​នាក់ និង​ស្លាប់មាន​១២០​នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com