COVID-19
ជាតិ
បិទខ្ទប់ផ្នែកខ្លះនៃភូមិប៉ាំងណា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រោយផ្ទុះកូវីដ-១៩
09, May 2021 , 1:19 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុក ភូមិប៉ាំងណា
រូបភាពពីទំព័រហ្វេសប៊ុក ភូមិប៉ាំងណា
ដោយ:
ផ្នែកខាងត្បូង និងផ្នែកខ្លះនៃផ្លូវចូលភូមិប៉ាំងណា ឃុំជង្រុក ស្រុកគងពិសី ត្រូវបិទខ្ទប់ជាបណ្ដោះអាសន្ន ក្រោយមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ការបិទខ្ទប់នេះ មានរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី ៦ឧសភា ដល់២០ឧសភា។នេះបើតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ។
 
យោងតាមសេចក្ដីសម្រេច ការបិទខ្ទប់នេះលើកលែងចំពោះការធ្វើដំណើរទៅទិញគ្រឿងបរិភោគ ទៅមន្ទីរពេទ្យ ចំពោះបញ្ហាសុខភាពបន្ទាន់ការធ្វើដំណើទៅបំពេញភារកិច្ច របស់ក្រុមគ្រូពេទ្រ ក្រុមពន្លត់អគ្គិភ័យនិងមន្ត្រីរាជការ។ សម្រាប់ការផ្ដល់សេវាសាធារណៈ ដូចជាការផ្គត់ផ្គង់ទឹក អគ្គិសនីការដឹកជញ្ជូនសំរាម ក៏ត្រូវបានលើកលែងផងដែរ។
 
តាមលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ មានមនុស្ស ៤នាក់ហើយដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ គិតត្រឹមថ្ងៃទី ៨ឧសភា ឆ្នាំ២០២១តាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី៨ ឧសភា កម្ពុជា មានអ្នកកើតកូវីដ-១៩ សរុបចំនួន ១៨៧១៧នាក់ ដែលក្នុងនោះសះស្បើយចំនួន ៧៣៤០នាក់ និងស្លាប់មាន១១៤នាក់៕

Tag:
 បិទខ្ទប់
 ភូមិប៉ាំងណា
 គងពិសី
© រក្សាសិទ្ធិដោយ thmeythmey.com