COVID-19
ជាតិ
ផ្សារសេរីស្ទោងអាចបើក​ឡើងវិញ ខណៈអាជ្ញាធរបញ្ចប់ការបិទខ្ទប់ភូមិលាបទង ​ក្នុងឃុំកំ​ពង់​ចិនត្បូង
09, May 2021 , 6:29 pm        
រូបភាព
រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ធំ
រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ធំ
ដោយ:
រដ្ឋបាលខេត្តកំពង់ធំ អនុញ្ញាតឲ្យដំណើរការឡើងវិញ ផ្សារសេរីស្ទោង ស្ថិតក្នុងភូមិកំពង់ក្ដី និងបញ្ចប់ការបិទខ្ទប់ភូមិលាបទង ស្ថិតក្នុងឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។ នេះបើតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៩ ខែឧសភា។
 
បើតាមរដ្ឋបាលខេត្តកំពង់ធំ ទីតាំងខាងលើ ត្រូវបានរដ្ឋបាលខេត្តសម្រេចផ្អាកបណ្ដោះអាសន្ន និងបិទខ្ទប់ កាលពីថ្ងៃទី២៨ ខែមេសា ដោយសារពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ បន្ទាប់ពីស្ថានភាពបានធូរស្រាលឡើងវិញ រដ្ឋបាលខេត្តកំពង់ធំសម្រេចបើកឡើងវិញនូវផ្សារសេរីស្ទោង និងបញ្ចប់ការបិទខ្ទប់ភូមិលាបទង ចាប់ពីថ្ងៃទី១០ ខែឧសភា​។
 
ដ្បិតស្ថានភាពនៃជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ធំ មិនមានភាពធ្ងន់ធ្ងរ ដើម្បីចូលរួមកាត់ផ្ដាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្តកំពង់ធំ បានបន្តផ្អាកការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ និងការជួបជុំទទួលទានគ្រឿងស្រវឹង រហូតដល់ថ្ងៃទី១៩ ខែឧសភា ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ។
 
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែឧសភា គិត​មកដល់ពេលនេះ​កម្ពុជា មាន​អ្នក​កើត​កូ​វីដ​-១៩ សរុប​ចំនួន ១៩២៣៧នាក់ ដែល​ក្នុងនោះ​សះស្បើយ​ចំនួន ៧៦៤១​នាក់ និង​ស្លាប់មាន​១២០​នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com