COVID-19
ជាតិ
កំពតមានអ្នកឆ្លងកូវីដ១៩ថ្មី៦នាក់,ព្រៃវែង៤នាក់,កំពង់ចាម និងឧត្តរមានជ័យ ២ករណីរៀងខ្លួន ឯប៉ៃលិនមាន១នាក់
09, May 2021 , 7:59 pm        
រូបភាព
រូបភាព៖ រដ្ឋបាលខេត្តប៉ៃលិន
រូបភាព៖ រដ្ឋបាលខេត្តប៉ៃលិន
ដោយ:
ខេត្តកំពត មានករណីវិជ្ជមានកូវីដ-១៩ ចំនួន៦នាក់បន្ថែម ខណៈខេត្តព្រៃវែងមានចំនួន៤នាក់។ ខេត្តកំពង់ចាម និងឧត្តរមានជ័យមាន ២ករណីរៀងខ្លួន រីឯខេត្តប៉ៃលិន១ករណី។  នេះបើតាមសេចក្ដីជូនដំណឹង និងប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តនីមួយៗ។
 
រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញប្រកាសថាមានអ្នកវិជ្ជមានកូវីដ-១៩ ២ករណីថ្មីដែលជាពលករត្រឡប់មកពីប្រទេសថៃ នៅថ្ងៃទី៨ឧសភា។
 
ស្រ្តីម្នាក់មានឈ្មោះ ខេន ចន្ធូ អាយុ ២៨ឆ្នាំ និងបុរសម្នាក់ទៀតឈ្មោះ ភាព សុគុណអាយុ២៥ឆ្នាំ។អ្នកទាំង២ រស់នៅក្នុងភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទស្រុកត្រពាំងប្រាសាទ។ 
 
ដោយឡែកនៅក្នុងខេត្តកំពតវិញមានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦នាក់ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិដើមចារឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច។ តាមសេចក្ដីជូនដំណឹង អ្នកទាំង៦រូបនេះមានឈ្មោះ តេច ចិន្តា អាយុ២៨ឆ្នាំ, ឌុល សុភក្ត្រា អាយុ១៣ឆ្នាំ,ហាន់វណ្ឌី អាយុ៣៥ឆ្នាំ, ឡុង ជ្រៀន អាយុ៣៤ឆ្នាំ, ឯម វណ្ណី អាយុ៣៣ឆ្នាំ និងរ៉េត គន្ធា អាយុ២៨ឆ្នាំ។ អ្នកពាក់ព័ន្ធផ្ទាល់និងប្រយោល នឹងអ្នកកើតកូវីដ-១៩នេះ មានចំនួន៨០នាក់។
 
សម្រាប់ខេត្តព្រៃវែងវិញអ្នកកើតកូវីដ-១៩ ចំនួន ៤ករណីមានឈ្មោះ សុន សឿន អាយុ៦១ឆ្នាំ, ញឿនមករាអាយុ៣៨ឆ្នាំ រស់នៅក្នុងស្រុកពារាំង, ឈ្មោះ ដេន សុកេនអាយុ២៩ឆ្នាំរស់នៅក្នុងស្រុកពាមរក៌ និង អ៊ាន ចាន់ទ្រា អាយុ១៩ឆ្នាំមកពីរាជធានីភ្នំពេញ។នេះបើតាមទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រៃវែង។
 
បន្ថែមពីនេះ ខេត្តកំពងចាមរកឃើញអ្នកកើតកូវីដ-១៩ ២ករណី មានឈ្មោះ អ៊ន ស៊ីឌឿន អាយុ២៨ឆ្នាំជាកម្មការនីរោងចក្រនៅភ្នំពេញ បានធ្វើដំណើរមកខេត្តកំពង់ចាមនៅថ្ងៃទី ៥ឧសភានិងរកឃើញថាមានជំងឺកូវីដ-១៩នៅថ្ងៃទី៨ឧសភា។ ស្រ្តីវិជ្ជមានកូវីដ-១៩ ១នាក់ទៀតមានឈ្មោះ ចាន់ថា កាណេន អាយុ២៨ឆ្នាំ ជាកម្មការនី នៅរោងចក្រឈងខប ក្នុងស្រុកបាធាយ។
 
ខេត្តប៉ៃលិនក៏មានអ្នកវិជ្ជមានកូវីដ-១៩ ១ករណីផងដែរ លើបុរសវ័យ២៨ឆ្នាំ ឈ្មោះ វ៉ន សីហារស់នៅរាជធានីភ្នំពេញនិងបានធ្វើដំណើរទៅខេត្តប៉ៃលិន។ បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត បុរសរូបនេះមិនទាន់បានធ្វើដំណើរដល់ខេត្តប៉ៃលិនទេដោយក្រុមគ្រូពេទ្យប្រចាំការនៅព្រំប្រទល់ខេត្តបាត់ដំបង-ប៉ៃលិនធ្វើតេស្តរហ័សលើបុរសរូបនេះចំនួន២លើក និងទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ទាំង២លើក។
 
រដ្ឋបាលខេត្តទាំងអស់នេះបានអំពាវនាវដល់អ្នកបានប៉ះពាល់ នឹងអ្នកកើតកូវីដ-១៩ ទាំងអស់ ត្រូវធ្វើចត្តាឡីស័កនិងដាមដានសុខភាពរបស់ខ្លួន។ ករណីមានការសង្ស័យ ត្រូវទៅធ្វើតេស្តរកជំងឺកូវីដ-១៩។
 
គួរបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះកម្ពុជាមានអ្នកកើតកូវីដ-១៩ សរុបចំនួន ១៩២៣៧នាក់ដែលក្នុងនោះសះស្បើយចំនួន ៧៦៤១នាក់ និងស្លាប់មាន១២០នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com