ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អារម្មណ៍​មិន​ល្អ អាហា​រទាំង​៧​ប្រភេទ​អាច​ជួយ​អ្នក​បាន​
29, May 2022 , 9:00 am        
រូបភាព
​មាន​អ្នកខ្លះ​នៅពេលដែល​មាន​អារម្មណ៍​មិន​ល្អ តែងតែ​រត់​ទៅ​បរិភោគ​អាហារ​ជាច្រើន​ដែល​អាច​ធ្វើឲ្យ​ខ្លួនឯង​មាន​អារម្មណ៍​ល្អ​ឡើង​វិញ តើ​អាហារ​ពិតជា​អាច​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍ល្អ​មែនឬ​? ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​អាហា​រទាំង​៧​ប្រភេទ​ដែល​អាច​ធ្វើឲ្យ​អ្នក​សប្បាយ​ចិត្តបាន​។​
 
​សូកូឡា​
​សូកូឡា​គឺជា​អាហារ​ដែល​នារី​ចូលចិត្ត​បំផុត ជាពិសេស​នៅពេល​ដែល​ឈឺពោះ​ពេល​មក​រដូវ វា​អាច​ជួយ​កាត់បន្ថយ​អា​ការៈឈឺ​ចុកចាប់​ទាំងនោះ​បាន ដូចនេះ​ពេល​ដែល​អ្នកមាន​អារម្មណ៍​មិន​ល្អ អ្នក​ក៏​អាច​បរិភោគ​វា​ដូចគ្នា នោះ​អ្នក​នឹងមាន​អារម្មណ៍​ស្រស់ស្រាយ ប៉ុន្តែ​អ្នក​មិន​ត្រូវ​ពិសារ​ហួសកំណត់​ឡើយ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​ឡើងទ​ម្ងន់​បាន​។​​
 
ពពួក​សណ្តែក​
​នៅពេល​ដែល​អ្នក​មិន​សប្បាយចិត្ត អ្នក​អាច​សាកល្បង​បរិភោគ​ពពួក​សណ្តែក​ជាច្រើន​ប្រភេទ​បាន ឬ​អ្នក​អាច​បរិភោគ​ផ្លែឈើ​បាន​ដូចគ្នា វា​មិន​ត្រឹមតែ​អាច​ធ្វើឲ្យ​អ្នក​សប្បាយចិត្ត​នោះ​ទេ ថែម​ទាំង​អាច​ធ្វើឲ្យ​អ្នក​មិន​ឡើង​ទម្ងន់​ទៀតផ​ង​។​
 
​បន្លែ​
​បន្លែ​ក៏​អាច​ធ្វើឲ្យ​អ្នក​មានអារម្មណ៍​ល្អ​ដែរ ថ្វី​ត្បិត​តែ​បង្អែម និង​អាហារ​ដែល​បំពង​ខ្លាញ់​អាច​ធ្វើឲ្យ​អ្នក​សប្បាយ​ចិត្តលឿន ប៉ុន្តែ​អ្នក​មិន​អាច​បរិភោគ​ច្រើន​ឡើយ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នកឡើង​ទម្ងន់ និង​មាន​ជំងឺ​ទៀត​ផង​។​
 
​ពពួក​ត្រី
​ត្រី​គឺជា​អាហារ​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ វា​ក៏​អាច​ធ្វើឲ្យ​អ្នក​មានអារម្មណ៍​ល្អ​ដូច​គ្នា មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ថែមទាំង​អាច​ធ្វើឲ្យ​អ្នក​មាន​សម្រស់ស្អាត​ទៀតផ​ង ដូចនេះ​ពេល​ដែល​អ្នក​មិន​សប្បាយចិត្ត អ្នក​អាច​ពិសារ​ត្រី​បាន ព្រោះ​វា​បាន​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​។​
 
​ដូង​
​នៅពេល​ដែល​អ្នក​មាន​សម្ពាធ​ក្នុង​អារម្មណ៍​ធ្ងន់ធ្ងរ អ្នក​អាច​ហិតក្លិន​នៃ​ដូង​បាន នោះ​វា​នឹង​ជួយ​រំសាយ​សម្ពាធ​ទាំងនោះ ថែម​ទាំង​ជួយ​ធ្វើ​ឲ្យ​បេះ​ដូង​អ្នក​លោត​យឺត​ទៀតផង​។​
​តែ​
​តែ​គឺជា​ភេសជ្ជៈ​ម្យ៉ាង​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ ដូចនេះហើយ​ទើប​មនុស្ស​គ្រប់​រូប​ចូល​ចិត្ត​ផឹក​តែ​នៅ​ពេល​ថ្ងៃ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com