COVID-19
ជាតិ
ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ស្វាយរៀង បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប​៣៣​នាក់​ទៀត
13, May 2021 , 8:39 pm        
រូបភាព
ូបតំណាង៖ គ្រូពេទ្យជំនាញរបស់ក្រសួងសុខាភិបាល កំពុងយកសំណាកលើស្រ្តីម្នាក់ នៅក្នុងកំពង់ឆ្នាំង។ រូបពី រដ្ឋបាលខេត្តកំពង់ឆ្នាំង
ូបតំណាង៖ គ្រូពេទ្យជំនាញរបស់ក្រសួងសុខាភិបាល កំពុងយកសំណាកលើស្រ្តីម្នាក់ នៅក្នុងកំពង់ឆ្នាំង។ រូបពី រដ្ឋបាលខេត្តកំពង់ឆ្នាំង
​រដ្ឋបាលខេត្ត​កំពង់ស្ពឺ កំពង់ឆ្នាំង និង​ស្វាយរៀង បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩(COVID-19)  ប្រចាំ​ថ្ងៃទី​១៣​ឧសភា ​ ចំនួន​៣៣​នាក់​បន្ថែមទៀត​។ ក្នុងនោះ​ខេត្តកំពង់ស្ពឺ មាន​ឆ្លង​ជំងឺ​នេះ​២៣​នាក់ ស្វាយរៀង ៩​នាក់ និង​កំពង់ឆ្នាំង មាន​ម្នាក់​។ អ្នកជំងឺ​កូ​វីដ​-១៩​នៅក្នុង​ខេត្ត​ទាំងនេះ មាន​វ័យ​ពី​៦​ឆ្នាំ ដល់ ៦៤​ឆ្នាំ​។
 
​បើតាម​រដ្ឋបាល​ខេត្តកំពង់ស្ពឺ ក្នុងចំណោម​អ្នកជំងឺ​កូ​វីដ​-១៩ ទាំង​២៣​នាក់ នោះ មាន ២១​នាក់ ជា​កម្មការិនី​រោងចក្រ វ៉ា​សាន់  ស្ថិតនៅ​ភូមិ​ពង្រ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ខណៈ​អ្នកជំងឺ​កូ​វីដ​-១៩ ២​នាក់​ទៀត ពលរដ្ឋ រស់នៅក្នុង​ស្រុក​សំរោង​ទង​។  ទន្ទឹមនឹង ការរកឃើញ​ករណី​ថ្មី​នៃ​វិជ្ជមាន​កូ​វីដ​-១៩​នេះ ខេត្តកំពង់ស្ពឺ ក៏មាន​មនុស្ស​៩​នាក់​ទៀត​បានជា​សះស្បើយ​ពី​ជំងឺ​នេះ ផងដែរ​។​
 
​ចំពោះ​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​៩​នាក់ របស់​ខេត្តកំពង់ឆ្នាំង​វិញ គឺមាន​ម្នាក់​ជា​អ្នកសារព័ត៌មាន និង​៦​នាក់​ទៀត ជា​អ្នក​រស់នៅក្នុង​សង្កាត់​ផ្សារឆ្នាំង​។ 
 
​ដោយឡែក អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​៣​នាក់​ទៀត ជា​អ្នក​រស់នៅក្នុង​ឃុំ​ឈានឡើង ស្រុក​សាមគ្គី​មានជ័យ​។ បើតាម​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​ជំងឺ​កូ​វីដ​-១៩​ទាំង​៣​នាក់ ជា​កម្មករ​រោង​ក​ចក្រ ប៊ុ​ក​ឃ័​រ បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ដែល​បានធ្វើ​ដំណើរ​មកដល់​ស្រុកកំណើត កាលពី​ថ្ងៃទី​២៦​មេសា ឆ្នាំ​២០២១​។  រដ្ឋបាលខេត្ត​នេះ បាន​បញ្ជាក់ថា ការរកឃើញ​វិជ្ជមាន​កូ​វីដ​-១៩​ លើកម្មករ​រោងចក្រ​ទាំង​៣​នាក់​នោះ ក្នុងអំឡុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។ 
 
​ក្រៅពី​ខេត្ត​ទាំងពីរ​ខាងលើ​ដែល​បានប្រកាស​រកឃើញ​ជំងឺ​កូ​វីដ​-១៩​ប្រចាំថ្ងៃ​រៀងៗ​ខ្លួន​នោះ រដ្ឋបាលខេត្ត​ស្វាយរៀង ក៏បាន​ប្រកាស​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ មួយ​ករណី​លើ​បុរស​វ័យ​៤០​ឆ្នាំ​ម្នាក់ នា​ល្ងាច​ថ្ងៃទី​១៣​ឧសភា ឆ្នាំ​២០២១ ផងដែរ​។ បុរស​ដែល​ឆ្លង​កូ​វីដ​-១៩​នេះ មាន​អាសយដ្ឋាន​នៅ​ភូមិ​ស្រម៉ ឃុំ​បុស​មន ស្រុក​រំដួល​។ 
 
​បច្ចុប្បន្ន​អ្នកជំងឺ​កូ​វីដ​-១៩ ទាំង​៣៣​នាក់​នោះ កំពុង​សម្រាក ព្យាបាល​ជំងឺ​នៅតាម​មន្ទីរ​បង្អែក ក្នុង​ខេត្ត​រៀងៗ​ខ្លួន​៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com