COVID-19
ជាតិ
ខេត្តព្រះសីហនុ រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៤៤នាក់ ខណៈអាជ្ញាធរបែងចែកតំបន់បិទខ្ទប់១៤ថ្ងៃទៀត
14, May 2021 , 5:39 pm        
រូបភាព
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចុះណែនាំនិងពិនិត្យវិធានការរបស់អាជ្ញាធរមូលដ្ឋាននៅតំបន់បិទខ្ទប់។ (រូបពីរដ្ឋបាលខេត្តព្រះសីហនុ)
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចុះណែនាំនិងពិនិត្យវិធានការរបស់អាជ្ញាធរមូលដ្ឋាននៅតំបន់បិទខ្ទប់។ (រូបពីរដ្ឋបាលខេត្តព្រះសីហនុ)
អាជ្ញាធរខេត្តព្រះសីហនុ បន្តរឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ដែលករណីឆ្លងក្នុងសហគមន៍ ៤៤នាក់ទៀត ហើយក៏បន្តបែងចែកតំបន់លឿងទុំ និងលឿង ចំនួន ១៤ថ្ងៃបន្ថែមផងដែរ។ នេះ បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ។

 
រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា អ្នកឆ្លងកូវីដ-១៩ថ្មី ៤៤នាក់នោះ គឺជាកម្មកររោងចក្រ អាជីវករ រួមក្រុមគ្រួសាររបស់ពួកគេ។ ជាមួយគ្នាដែរ អាជ្ញាធរក៏សម្រេចបែងចែកតំបន់លឿងទុំ និងលឿង សម្រាប់អនុវត្តវិធានការរឹតបន្តឹង ១៤ថ្ងៃបន្តទៀតផងដែរ ដោយគិតចាប់ថ្ងៃទី១៤ ដល់ថ្ងៃទី២៧ឧសភា ឆ្នាំ២០២១។ 
 
តំបន់លឿងទុំ ក្នុងក្រុងព្រះសីហនុ មានសង្កាត់លេខ១ នៅផ្សារ និងតំបន់ជុំវិញផ្សារយាយទូចញូវស្ការ ផ្សារយូស៊ីន និងផ្សារទំនប់រលក, សង្កាត់លេខ២ នៅផ្នែកខ្លះនៃភូមិ១និងតំបន់ជុំវិញផ្សារពាណិជ្ជកម្ម, សង្កាត់លេខមួយលេខ៤  នៅផ្នែកខ្លះនៃភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥។ ចំណែក ទំបន់លឿង មាននៅទីតាំងមូលនៃសង្កាត់លេខ១ សង្កាត់លេខ២ សង្កាត់លេខ៣ សង្កាត់លេខ៤ ដោយលើកលែងតំបន់លឿងទុំ។ 
 
នៅអំឡុងពេលបិទខ្ទប់នេះ អ្នកនៅតំបន់លឿងទុំ គឺហាមមិនឲ្យធ្វើដំណើរ ចេញពីលំនៅឋានឡើយ។ ការធ្វើដំណើរទៅធ្វើការ ប្រកបអាជីវកម្មផ្សេង គឺត្រូវមានឯកសារពីអង្គភាព។ មុខរបរអាជីកម្ម មិន ចាំបាច់មួយចំនួនត្រូវផ្អាក់បណ្ដោះអាសន្ន លុះត្រាមានការអនុញ្ញាតពីអាជ្ញាធរ។ ករណីអាចធ្វើដំណើរ ចេញចូលនិងប្រកបអាជីវកម្មបានគឺត្រូវជាករណីចាំបាច់ដូច បុគ្គលិកពេទ្យ សេវាកម្មដឹកទំនិញ កន្លែងលក់ថ្នាំពេទ្យ និងគ្រឿងឧបភោគបរិភោគជាដើម។ រីឯ តំបន់លឿងវិញ គឺអនុញ្ញាតឲ្យធ្វើដំណើរចេញចូលនិងប្រកបមុខរបរឬអាជីវកម្ម ប៉ុន្តែនៅតែបន្តរឹតបន្តឹងការជួបជុំ៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com