COVID-19
ជាតិ
ខេត្តកំពង់ចាម មានអ្នកសះស្បើយពីកូវីដ-១៩ ចំនួន៣០នាក់បន្ថែមទៀត
15, May 2021 , 10:15 am        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តកំពង់ចាម
រូបភាពពីរដ្ឋបាលខេត្តកំពង់ចាម
ខេត្តកំពង់ចាម មានអ្នកសះស្បើយពីកូវីដ-១៩ ចំនួន៣០នាក់ និងគ្មានករណីឆ្លងថ្មីឡើយ នេះបើគិតត្រឹមរបាយការណ៍កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។
 
សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម មានអ្នកជាសះស្បើយកូវីដ-១៩ ចំនួន៣០នាក់ ដោយ១៣នាក់ ជាអ្នកស្រុកកងមាស ២នាក់ជាអ្នកស្រុកកំពង់សៀម ៤នាក់ជាអ្នកស្រុកបាធាយ ៧នាក់ជាអ្នកស្រុកស្រីសន្ធរ និង២នាក់ជាអ្នកស្រុកចំការលើ ខេត្តកំពង់ចាម។ 
 
អ្នកជាសះស្បើយទាំង៣០នាក់នេះ បានធ្វើតេស្តអវិជ្ជមានកូវីដ-១៩ ចំនួន២លើក នៅវិទ្យាស្ថានសុខភាពសាធារណៈ ក្រោយសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមេគង្គកំពង់ចាម។ បន្ទាប់ពីសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ មនុស្សទាំង៣០នាក់នេះ ត្រូវបន្តធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន រយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ នេះបើតាមរដ្ឋបាលខេត្តកំពង់ចាម។ 
 
ជាមួយគ្នានេះ ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា គ្មានករណីឆ្លងថ្មីឡើយ ដោយអ្នកពាក់ព័ន្ធចំនួន១៦៨នាក់ផ្សេងទៀត លទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ ផងដែរ៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com