ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អ្វី​ទៅជា ជាតិ​ប្រូតេអ៊ីន​?
18, May 2021 , 10:59 pm        
រូបភាព
ប្រូតេអ៊ីន គឺជា​សារធាតុ​ដ៏​សំខាន់​មួយ សម្រាប់​បង្កើត​នូវ​ជាលិកា​ថ្មី បណ្តុះ និង​ជួសជុល​នូវ​ការខូចខាត​ទាំងឡាយ ក្នុង​រាងកាយ​ដែរ​។ ប្រូតេអ៊ីន ត្រូវបាន​បង្កើតឡើង​ដោយ អាស៊ីតអាមីណេ​ជាច្រើន​ចូល​គ្នា​ដែល​បានមក​ពី ការ​សំយោក​ដោយ​រាងកាយ​ខ្លួនឯង​ផ្ទាល់ ឬ​ហៅ​ថា Nonessential Amino Acids និង​បានមក​ពី​ចំណីអាហារ ឬ​ហៅ​ថា Essential Amino Acids​។ ពិតណាស់ រាល់​អាហារ​ទាំងអស់ ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ពី​សាច់សត្វ ដូចជា សាច់ ត្រី បក្សី ស៊ុត និង​អាហារ​ធ្វើ​ទឹកដោះគោ ហើយ​វា​ក៏​សុទ្ធតែ​ផ្ទុក​ទៅដោយ ជាតិ​អាស៊ីតអាមីណេ​សំខាន់ ដូចនឹង​ផលិតផល ធ្វើ​ពី​សណ្តែកសៀង​ដែរ​។
 
​ចំពោះ​ប្រូតេអ៊ីន ដែល​បាន​ពី​បន្លែ​វិញ មានដូចជា គ្រាប់​ធញ្ញជាតិ បន្លែ​ពណ៌​បៃតង ឬ​សណ្តែកដី​។ ដូច្នេះហើយ អ្នក​និយម​ញ៉ាំ​បន្លែ អាចនឹងទទួល​បាន​នូវ​ជាតិ​ប្រូតេអ៊ីន​គ្រប់គ្រាន់ ពី​ការ​ញ៉ាំ​បន្លែ​ទាំងអស់នេះ​ចូលគ្នា​។​
 
​កង្វះ​ជាតិ​ប្រូតេអ៊ីន ភាគច្រើន គឺ​មិន​ធ្លាប់​លឺ ឬ​កើតមាន​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ទេ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ក្នុង​រយៈពេល​ដែល​មនុស្ស​យើង​ឈឺ ពួកគេ​ច្រើន​តែ​ត្រូវការ បង្កើន​ការ​ញ៉ាំ​អាហារ​មាន​ប្រូតេអ៊ីន ឲ្យ​ច្រើន​ជាង​តម្រូវការ​ប្រចាំថ្ងៃ ដូច្នេះ ទើប​ចំនួន​នេះ អាច​ជួយ​ឲ្យ​រាងកា​យឆាប់​ជា​ពី​ជំងឺ​បាន​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com