ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
“ទឹកប៉ោមស្រស់” ល្អណាស់ចំពោះសុខភាព ទប់ស្កាត់ជំងឺសាហាវៗ
20, May 2021 , 6:59 am        
រូបភាព
ភាគច្រើននៃពួកយើងសុទ្ធតែដឹងថាការទទួលទានផ្លែប៉ោមល្អយ៉ាងណាចំពោះសុខភាព ប៉ុន្តែប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍អំពីអត្ថប្រយោជន៍នៃទឹកផ្លែប៉ោមស្រស់ឡើយ។ អ្នកជំនាញផ្នែកសុខភាពជាច្រើនបានឱ្យដឹងថា ការទទួលទានទឹកប៉ោមស្រស់ ១ កែវ យ៉ាងហោចណាស់ ៣ដងក្នុងមួយសប្តាហ៍អាចជួយរក្សាសុខភាពរាងកាយបានយ៉ាងប្រសើរជៀសផុតពីជំងឺផ្សេងៗ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីអត្ថប្រយោជន៍គួរអោយភ្ញាក់ផ្អើលនៃការទទួលទានទឹកប៉ោមស្រស់ជាប្រចាំ ៖
 
១. ព្យាបាលនិងទប់ស្កាត់អាការៈទល់លាមក
 
ផ្លែប៉ោមមានផ្ទុកសារធាតុ sorbitol ដែលជួយដោះស្រាយអាការៈទល់លាមកបានយ៉ាងប្រសើរតាមរយៈការបន្ទន់លាមកងាយស្រួលបញ្ចេញមកក្រៅ។
 
២. ទប់ស្កាត់ជំងឺទឹកនោមផ្អែម
 
ទឹកប៉ោមជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមដោយរក្សាស្ថេរភាពនៃកម្រិតជាតិស្ករក្នុងឈាមមិនឱ្យកើនឡើងខ្ពស់។ ប៉ោម គឺជាជម្រើសនៃផ្លែឈើដ៏ល្អបំផុតមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដោយវាមានផ្ទុកបរិមាណនៃជាតិសសៃខ្ពស់ដែលជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។
 
៣. ការពារខួរក្បាល
 
ផ្លែប៉ោមមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ៗ រួមទាំង polyphenols ដែលជួយការពារកោសិកាខួរក្បាល​និងអាចទប់ស្កាត់ហានិភ័យនៃជំងឺភ្លេចភ្លាំង​ ឬAlzheimer’sគួរអោយកត់សម្គាល់។
 
៤. ជួយឱ្យការមើលឃើញកាន់តែមានលក្ខណៈប្រសើរឡើង
 
ទាំងផ្លែប៉ោមនិងទឹកផ្លែប៉ោមស្រស់សុទ្ធតែមានផ្ទុកសម្បូរទៅដោយវីតាមីន A ដែលជួយបង្កើនការមើលឃើញបានច្បាស់និងទប់ស្កាត់បញ្ហាភ្នែកផ្សេងៗ។
 
៥. បង្កើនសុខភាពបេះដូង
 
ក្រៅពីវីតាមីន និងជាតិរ៉ែសំខាន់ៗហើយនោះ ទឹកផ្លែប៉ោមក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា quercetin និងលក្ខណៈសម្បត្តិប្រឆាំងការរលាកជួយកាត់បន្ថយហានិភ័យនៃជំងឺសសៃឈាមបេះដូង និងបញ្ហាបេះដូងផ្សេងទៀតដែលកើតមានឡើងដោយសារការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរីផងដែរ។ លើសពីនេះទៅទៀត ផ្លែប៉ោមក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃ pectin ដែលជួយបញ្ចុះកម្រិតនៃកូឡេស្តេរ៉ូលស្តេរ៉ូលមិនល្អបានយ៉ាងប្រសើរគួរអោយកត់សម្គាល់។
 
៦. ទប់ស្កាត់ហានិភ័យនៃជំងឺមហារីក
 
សារធាតុប្រឆាំងអុកស៊ីតកម្ម​​​ flavonoids, ជាតិសសៃខ្ពស់ និងលក្ខណៈសម្បត្តិប្រឆាំងការរលាកនៃទឹកផ្លែប៉ោមស្រស់អាចជួយទប់ស្កាត់កាត់បន្ថយហានិភ័យនៃជំងឺមហារីកច្រើនប្រភេទ ជាពិសេសមហារីកសួត, ពោះវៀនធំ, ស្បែក ក៏ដូចជាមហារីកសុដន់។
 
៧. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
 
វីតាមីន C ក្នុងទឹកផ្លែប៉ោមស្រស់ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលជួយពង្រឹងបង្កើនប្រព័ន្ធភាពស៊ាំបានយ៉ាងប្រសើរ។ ដូច្នេះចូរព្យាយាមទទួលទានទឹកផ្លែប៉ោមស្រស់ ១ កែវជាប្រចាំ ដើម្បីទទួលបានប្រព័ន្ធភាពស៊ាំរាងកាយរឹងមាំជៀសផុតពីេរោគឆ្លងផ្សេងៗ រួមបញ្ចូលទាំងជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយ, ប្រតិកម្មអាឡែកស៊ី និងក្អកជាដើម។
 
៨. ជួយឱ្យមុខងារថ្លើមមានលក្ខណៈប្រសើរឡើង
 
ទឹកផ្លែប៉ោមស្រស់មានផ្ទុកជាតិអាស៊ីត malic ដែលជួយពង្រឹងសុខភាពនិងមុខងារថ្លើមបានយ៉ាងប្រសើរ។ អាល់កាឡាំងក្នុងទឹកផ្លែប៉ោមស្រស់ក៏ជួយកម្ចាតជាតិពុលនិងកាកសំណល់ពីក្នុងថ្លើមផងដែរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com