ជាតិ
សង្គមជាតិ
អនុស្សាវរីយ៍អ្វីខ្លះជាមួយជីដូន ដែលអ្នកចងចាំជាងគេ?
26, May 2021 , 5:52 pm        
រូបភាព
ចៅ និងយាយ ញញឹមស្អាតដូចគ្នា។ ថតនៅកំពង់ចាម
ចៅ និងយាយ ញញឹមស្អាតដូចគ្នា។ ថតនៅកំពង់ចាម
ដោយ: ថ្មីៗ
ជីដូន! មនុស្សយើងមិនតិចទេដែលបានឆ្លងកាត់ការថ្នាក់ថ្នមចិញ្ចឹមបីបាច់ពីស្ត្រីដ៏គួរឲ្យគោរពស្រឡាញ់ម្នាក់នេះ។ យាយ! លោកយាយ! ម៉ាក់យាយ! ម៉ា! ម៉ែចាស់! ទាំងនេះជាពាក្យដែលយើងហៅទៅកាន់គាត់ ទៅតាមការនិយម និងទម្លាប់នៅក្នុងគ្រួសារ។


«ស្រឡាញ់កូន១តៅ ស្រឡាញ់ចៅ១ថាំង»។ ពាក្យចាស់បុរាណលើកឡើងមិនខុសនោះឡើយ ហើយសក្ខីភាពទាំងនេះ ក៏បានបង្ហាញឲ្យឃើញតាមរយៈរូបភាពដែលផ្តិតដោយនិវត្តជនជនជាតិបារាំង លោក Jean-Michel Gallet ផងដែរ។

លោក Jean-Michel ជាអ្នកដែលចិត្តចូលធ្វើដំណើរ និងផ្តិតរូបភាពនៅតាមទីជនបទកម្ពុជា តាមរយៈការងារក្នុងវិស័យកសិកម្មតាំងពីឆ្នាំ១៩៨៩មក។ លោកបានចងក្រងជាបន្តបន្ទាប់នូវអាល់ប៊ុមរូបថតដែលមានចំណងជើងថា «Enfants du Cambodge, Vie quotidienne» (កុមារកម្ពុជា, ជីវិតប្រចាំថ្ងៃ) ។

សារព័ត៌មានថ្មីៗ សូមបង្ហាញរូបភាពមួយចំនួនទាក់ទងនឹងទំនាក់ទំនងជីដូន-ចៅ នៅទីជនបទ ដែលលោក Jean-Michel បានផ្តល់ឲ្យ៖

ជិះកង់ទៅផ្សារជាមួយលោកយាយ។ ថតនៅក្រចេះ


ពុកម៉ែទៅធ្វើការអស់ នៅតែផ្ទះពីរនាក់លោកយាយ។ ថតនៅកំពង់ស្ពឺ


សប្បាយចិត្តណាស់ បានជិះអង្រឹងជាមួយយាយ។ ថតនៅអ្នកលឿង



ចៅ និងយាយ ញញឹមស្អាតដូចគ្នា។ ថតនៅកំពង់ចាម


គេងលក់ស្រួលណាស់ បានលោកយាយច្រៀងបំពេ។ ថតនៅកំពង់ឆ្នាំង


© រក្សាសិទ្ធិដោយ thmeythmey.com