COVID-19
ជាតិ
សុខភាព
ស្រ្តីវ័យ៧០ឆ្នាំម្នាក់ ស្លាប់ដោយសារកូវីដ-១៩ ដែលជាករណីទី២ នៅបាត់ដំបង
27, May 2021 , 10:10 am        
រូបភាព
ក្រុមគ្រូពេទ្យយកសពអ្នកស្លាប់ដោយសារកូវីដ-១៩ ទៅបូជានៅទីកន្លែងសម្រាប់បូជាសពអ្នកជំងឺកូវីដ-១៩ នៅក្នុងវត្តភ្នំគីរីសារវ័ន្ទកាលពីថ្ងៃទី២៦ឧសភា ឆ្នាំ២០២១។ រូបថត៖មន្ទីរសុខាភិបាលខេត្តបាត់ដំបង
ក្រុមគ្រូពេទ្យយកសពអ្នកស្លាប់ដោយសារកូវីដ-១៩ ទៅបូជានៅទីកន្លែងសម្រាប់បូជាសពអ្នកជំងឺកូវីដ-១៩ នៅក្នុងវត្តភ្នំគីរីសារវ័ន្ទកាលពីថ្ងៃទី២៦ឧសភា ឆ្នាំ២០២១។ រូបថត៖មន្ទីរសុខាភិបាលខេត្តបាត់ដំបង
ស្រ្តីវ័យ៧០ឆ្នាំម្នាក់ ដែលរស់នៅភូមិសំរោងស្នោរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានស្លាប់ដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី២៦ឧសភា ឆ្នាំ២០២១។ នេះបើតាមការលើកឡើងរបស់លោក វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង។
 
លោក វឿង ប៊ុនរេត បានបញ្ជាក់នៅគណនីហ្វេសប៊ុករបស់ខ្លួនថា ស្ត្រីដែលស្លាប់ដោយសារកូវីដ-១៩នេះ មានឈ្មោះ ស៊ិន សារឿន បានធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៣ឧសភា ឆ្នាំ២០២១។  ការស្លាប់ដោយសារកូវីដ-១៩លើស្ត្រីរូបនេះ គឺជាករណីទី២ហើយ សម្រាប់ខេត្តបាត់ដំបង។

អត្ថបទទាក់ទង
 
ក្រោយពីស្រ្តីវ័យ៧០ឆ្នាំខាងលើស្លាប់ភ្លាម  ក្រុមគ្រូពេទ្យបានបញ្ជូនសព ទៅបូជានៅទីកន្លែងសម្រាប់បូជាសពអ្នកជំងឺកូវីដ-១៩ នៅក្នុងវត្តភ្នំគីរីសារវ័ន្ទ(ភ្នំស្លឹក) ស្ថិតនៅឃុំស្តៅ ស្រុករតនមណ្ឌល ដែលមានចម្ងាយ៣០គីឡូម៉ែត្រ ពីក្រុងបាត់ដំបង។ 
 
គិតត្រឹមថ្ងៃទី២៩ឧសភា ឆ្នាំ២០២១ ខេត្តបាត់ដំបង មានអ្នកឆ្លងកូវីដ-១៩ ចំនួន១៧៨នាក់ ដោយក្នុងមាន២នាក់ស្លាប់ ខណៈ១០៧នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕ 


 
 

© រក្សាសិទ្ធិដោយ thmeythmey.com