ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ចង់ស្រកទម្ងន់ កុំរំលងទឹកខ្មេះផ្លែប៉ោម
27, May 2021 , 10:59 pm        
រូបភាព
ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងទេថាទឹកខ្មេះផ្លែប៉ោមអាចប្រើបានបែបណាខ្លះក្នុងការជួយឱ្យស្រកទម្ងន់។ កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីគន្លឹះងាយៗក្នុងការប្រើប្រាស់ទឹកខ្មេះផ្លែប៉ោមជួយឱ្យស្រកទម្ងន់ ៖
 
១. រូបមន្តទឹកខ្មេះផ្លែប៉ោមនិងទឹកឃ្មុំ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាកាហ្វេ ទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ ក្នុងទឹកក្ដៅឧណ្ហៗ ១ពែង។ កូរឱ្យសព្វ សឹមទទួលទាន។
 
២. រូបមន្តទឹកខ្មេះផ្លែប៉ោមនិងម្សៅឈើអែម
 
អ្វីដែលអ្នកត្រូវការ គឺទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាកាហ្វេ ម្សៅឈើអែមកន្លះស្លាបព្រាកាហ្វេ និងទឹកធម្មតា ១ពែង។ អ្វីដែលអ្នកត្រូវធ្វើ គឺបន្ថែមម្សៅឈើអែមក្នុងទឹករួចដាំឱ្យពុះ។ ទុកឱ្យចុះត្រជាក់សិន សឹមបន្ថែមទឹកខ្មេះផ្លែប៉ោមចូល រួចកូរឱ្យសព្វ សឹមទទួលទាន។
 
៣. ទឹកខ្មេះផ្លែប៉ោមនិងតែបៃតង
 
​អ្វីដែលអ្នកត្រូវការ គឺទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាកាហ្វេ ស្លឹកតែបៃតង ១ស្លាបព្រាកាហ្វេ ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ និងទឹកធម្មតា ១ពែង។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាំទឹកឱ្យពុះ បន្ទាប់មកសឹមយកចេញពីចង្ក្រាន រួចបន្ថែមស្លឹកតែបៃតងចូល។ បិទគម្របឆ្នាំង និងឆុងចោលសម្រាប់រយៈពេល ៣នាទី។ ត្រងកាកតែចេញសិន បន្ទាប់មកសឹមបន្ថែមទឹកខ្មេះផ្លែប៉ោមនិងទឹកឃ្មុំចូល។ កូរឱ្យសព្វ សឹមទទួលទាន៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com