ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ចង់ឱ្យសក់ឆាប់ដុះលឿន កុំរំលងអាហារទាំងនេះឱ្យសោះ
29, May 2021 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
របបអាហារជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើសុខភាពរាងកាយ រួមបញ្ចូលទាំងសក់។ ប្រសិនបើចង់ឱ្យសក់លូតលាស់បានលឿនឆាប់រហ័ស ថាតើគួរព្យាយាមទទួលទានអាហារអ្វីខ្លះទៀតទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីអាហារដែលអ្នកគួរព្យាយាមទទួលទានដើម្បីការលូតលាស់សក់ ៖
 
១. ត្រី
 
ជាប្រភពដ៏ល្អបំផុតមួយនៃប្រូតេអ៊ីន និងអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលល្អណាស់សម្រាប់សុខភាពរាងកាយនិងស្បែកក្បាលជម្រុញការលូតលាស់សក់។ ការទទួលទានត្រីសម្បូរខ្លាញ់ក៏ជួយធ្វើឱ្យសក់មានសំណើមទន់រលោងពីខាងក្នុងមកផងដែរ។
 
២. គ្រាប់ធញ្ញជាតិនិងគ្រាប់ពូជ
 
ហូមបួស ឬតមសាច់ ប៉ុន្តែចង់រក្សាបាននូវអាស៊ីតខ្លាញ់អូមេហ្កា ៣ គ្រប់គ្រាន់? កុំបារម្ភ! អ្នកអាចព្យាយាមទទួលទានគ្រាប់ធញ្ញជាតិនិងគ្រាប់ពូជបានដោយវាក៏ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់សុខភាពល្អអូមេហ្កា ៣ផងដែរ។ ដូច្នេះដើម្បីជាការប្រសើរចូររួមបញ្ចូលគ្រាប់អាល់ម៉ុន គ្រាប់វ៉ាល់ណឺត គ្រាប់ស្វាយចន្ទី គ្រាប់ល្ពៅ និងគ្រាប់ផ្កាឈូករ័ត្នជាដើមចូលក្នុងរបបអាហារប្រចាំថ្ងៃ។ ទោះជាយ៉ាងណាគ្រាប់វ៉ាល់ណឺត គឺល្អបំផុតសម្រាប់ការពារសក់ដោយវាមានផ្ទុកសម្បូរទៅដោយបាយអូទីននិងទង់ដែងដែលចាំបាច់សម្រាប់ទប់ស្កាត់បញ្ហាសក់ជ្រុះនិងការបាត់បង់ពណ៌ធម្មជាតិនៃសក់។
 
៣. បន្លែស្លឹកបៃតង
 
បន្លែស្លឹកបៃតងគ្រប់ប្រភេទ គឺសុទ្ធតែល្អសម្រាប់រក្សាសុខភាពសក់បង្កើនភាពលូតលាស់។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមរួមបញ្ចូលបន្លែបៃតងក្នុងរបបអាហារប្រចាំថ្ងៃ។
 
៤. ការ៉ុត
 
មិនត្រឹមតែល្អសម្រាប់សុខភាពភ្នែកប៉ុណ្ណោះទេ ប៉ុន្តែបន្លែមើមនេះក៏ប្រសើរសម្រាប់សក់ផងដែរ។ ការ៉ុតមានផ្ទុកសម្បូរទៅដោយសារធាតុ beta-carotene ដែលបំលែងជាវីតាមីន A នៅពេលរំលាយ។ វាជាការសំខាន់ណាស់ក្នុងការកត់ចំណាំថាគ្មានកោសិកាណាក្នុងរាងកាយអាចដំណើរការមុខងារដោយគ្មានវីតាមីន A ឡើយ។ កង្វះវីតាមីន A អាចនាំឱ្យស្បែកក្បាលស្ងួតរមាស់និងឡើងអង្គែ។ ជម្រើសនៃបន្លែផ្លែឈើផ្សេងទៀតដែលមានផ្ទុកវីតាមីន A គឺដំឡូងផ្អែម ដំឡូងជ្វា ល្ពៅ ស្វាយ និងផ្លែអាព្រីកូត។
 
៥. ស៊ុត
 
ជាប្រភពដ៏ល្អបំផុតនៃជាតិស័ង្កសី ស៊ុលផួរ ជាតិដែក និងសេលេញ៉ូមដែលសុទ្ធតែចាំបាច់សម្រាប់សុខភាពស្បែកក្បាលនិងការលូតលាស់នៃសក់។ កង្វះសារធាតុទាំងប៉ុន្មានមុខដូចបានរៀបរាប់នេះអាចបណ្ដាលឱ្យស្បែកក្បាលស្ងួតរបកនិងជ្រុះសក់។ ប្រភពផ្សេងទៀតនៃសារធាតុទាំងប៉ុន្មាននេះរួមមានសាច់គ្មានខ្លាញ់ សាច់មាន់ និងអយស្ទ័រ។
 
៦. យា៉អួរ
 
អាចចាត់ទុកជាថ្នាំដ៏ប្រសើរបំផុតមួយដើម្បីព្យាបាលបញ្ហាសក់ផ្សេងៗតាមរយៈវីតាមីន B5 ដែលមានផ្ទុក។ មិនថាលាបលើសក់និងស្បែកក្បាល ឬទទួលទានផ្ទាល់ទេ យ៉ាអួរ គឺមានអត្ថប្រយោជន៍ណាស់សម្រាប់ការលូតលាស់សក់។
 
៧. បង្គារ
 
ប្រសិនបើអ្នកកំពុងតមសាច់ក្រហម នោះបង្គារ គឺជាជម្រើសនៃអាហារដ៏ប្រសើរសម្រាប់ការលូតលាស់សក់។ បង្គារ គឺជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន ព្រមទាំងវីតាមីន B12 ស័ង្កសី និងជាតិដែកដែលសុទ្ធតែចាំបាច់សម្រាប់សុខភាពសក់៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com