ជាតិ
ពីនេះ ពីនោះ
កំណាព្យ៖ មន្ត្រីកាហ្វេ
29, May 2021 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ


ប៉ាកកាខ្មៅ បទ ពាក្យ៦

រៀបរាប់រំលឹកកាហ្វេ        ខ្ញុំស្មេរមិនអាចចាំឈ្មោះ
កាហ្វេច្រើនមុខប្លែករស    ថ្លៃខ្ពស់ធូរថោកតាមម៉ាក។


ក្លិនឈ្ងុយក្រអូបបានឆ្ងាយ    មិនស្តាយគេភ្លក់ចង់សាក
បានម្តងចិត្តចងលែងផ្អាក    កត់ម៉ាកចំណាំប្រាប់គ្នា។

ចំណែកឯក្រុមមន្ត្រី        ស្មាក្តីប៉ូលិសយោធា
ស្មៀនឃុំប្រជាការពារ    ដូចគ្នាត្រូវតែសាងឈ្មោះ។

ឲ្យឈ្ងុយដូចរសកាហ្វេ    ទុកកេរ្តិ៍ឲ្យបានពីរោះ
រក្សាប្រយោជន៍ជាតិខ្ពស់    រាស្ត្រគ្រោះរួមក្រាញដោះស្រាយ។

រាស្ត្រពឹងមិនទ្រឹងទ្រើសថ្ងូរ    ទារថ្នូរថ្លៃកាហ្វេបាយ
ប្រញាប់ចាប់កិច្ចប្រញាយ    ដោះស្រាយមិនណាយត្អូញត្អែរ។

ចប់ហើយទំនុកកាហ្វេ    ខ្ញុំស្មេរដឹងតាមប្រាជ្ញដែរ
លោកប្រៀនប្រដៅហូរហែ    ឆ្គងកែស្មេរសុំខន្តី៕       



© រក្សាសិទ្ធិដោយ thmeythmey.com