ជាតិ
ពន្យល់ពាក្យ
ពីនេះ ពីនោះ
សរសេរ«បន្ទោសបង្អាប់» ឬ«បន្តុះបង្អាប់»មួយណាត្រឹមត្រូវ?
15, Apr 2024 , 7:29 am        
រូបភាព
«បន្ទោស» និង«បន្តុះ» គឺមានថ្នាក់ពាក្យជាកិរិយាសព្ទដូចគ្នា ហើយសុទ្ធតែជាពាក្យដែលសំដៅលើការស្តីឲ្យនរណាម្នាក់។«បន្ទោស» មានន័យថា ស្ដីឲ្យដោយគ្រាន់តែប្រាប់ទោសកំហុសឥតមានជេរវាយឬធ្វើទោសអ្វីឡើយ។ ចំណែកពាក្យ«បន្តុះ»ធ្វើឲ្យតុះ, ស្ដីថាឲ្យតុះគំនិតតុះប្រាជ្ញា។ 
 
ក្នុងចំណោមពាក្យទាំងពីរនេះ គឺមានតែពាក្យ«បន្តុះ»ដែលអាចប្រកបជាមួយនឹងពាក្យ«បង្អាប់»។ «បន្តុះបង្អាប់»ដែលមានន័យថា ពោលពាក្យបង្អាប់ឲ្យតុះគំនិត តុះប្រាជ្ញា ឬឲ្យអាប់ឱនថយអំណាច។ នេះបើតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត៕ 
 
 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com