ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​តើ​ផ្លែឈើ​អ្វី​ដែល​សែន​ហើយ អ្នក​អាច​ទទួលបាន​សំណាង​?
31, May 2021 , 10:59 pm        
រូបភាព
​នៅពេល​ដែល​អ្នក​សែន​ម្តងៗ អ្នក​គួរតែ​ជ្រើសរើស​ផ្លែឈើ​ដែល​សែន​ហើយ​ល្អ​ចំពោះ​អ្នក​ទើប​អាច​នាំ​សំណាង​មក​អ្នក​បាន​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ផ្លែឈើ​មួយ​ចំនួន​ដែល​អ្នក​អាច​សែន​បាន និង​មិន​អាច​សែន​បាន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?
 
​ផ្លែ​ឈើ​ដែល​អ្នក​មិនគួរ​សែន​មានដូចជា ៖ ប៉េង​ប៉ោះ ត្របែក និង​ស្ត្រ​ប៊ឺ​រី​ជាដើម​។ ហើយ​ផ្លែឈើ​ដែល​អ្នក​គួរតែ​យក​មក​សែន​មានដូចជា ៖ ផ្លែ​ប៉ោម ក្រូច និង​ម្នាស់​។ នៅពេល​ដែល​អ្នក​សែន​ផ្លែ​ប៉ោ​ម វា​នឹង​អាច​ធ្វើឲ្យ​អ្នក​មានសុវត្ថិភាព​គ្រប់ពេលវេលា រីឯ​ពេល​ដែល​អ្នក​សែន​ក្រូច និង​ម្នាស់ វា​នឹង​ធ្វើឲ្យ​អ្នក​មាន​លាភ​សំណាង​គ្រប់បែបយ៉ាង​។ ជាងនេះទៅទៀត អ្នក​មិន​ត្រូវ​ប្រើ​ដៃស្តាំ​ដើម្បី​ដោត​ធូប​ទេ ព្រោះ​វា​អាច​បញ្ជាក់បាន​ថា​អ្នក​មិន​គោរព​ចំពោះ​ទេវតា ដោយសារ​តែ​វា​ជា​ដៃ​កង្វក់​ដែល​អ្នក​ប្រើ​មក​លាង​សម្អាត​គូទ​របស់​អ្នក​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com