ពីនេះ ពីនោះ
«ព្រៀងលាន» មានន័យដូចម្តេច?
03, Jun 2021 , 7:29 am        
រូបភាព
«ព្រៀងលាន»មានថ្នាក់ពាក្យជានាមសព្ទ មានន័យថា អ្នកដទៃ ឬអ្នកកន្ទៀតដែលនៅក្នុងភូមិជាមួយគ្នា រាប់អានគ្នាទុកស្មើញាតិសន្តាន។ គេហៅថា ញាតិព្រៀងលាន,សន្តានព្រៀងលាន ឬហៅថា ញាតិភូមិផង ឬញាតិភូមិផងរបងជាមួយ។
 
គេអាចហៅពាក្យខ្មែរម្យ៉ាងទៀត គឺ អញ្ញាតកជន។ ពាក្យ«ព្រៀងលាន ឬអញ្ញាតកជន» ជាពាក្យផ្ទុយនឹងពាក្យ«ញាតិ»។ នេះបើតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com