ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
៤ ចំណុច ដើម្បី​ជិតស្និទ្ធ នឹង​កូនៗ​
07, Jun 2021 , 11:29 pm        
រូបភាព
​ដោយសារ​កត្តា​ការងារ ជីវភាព និង​ភាព​ធុញថប់​ក្នុង​អារម្មណ៍ ធ្វើឲ្យ​ឪពុក​ម្តាយ​មួយចំនួន មិនសូវ​មាន​ពេលវេលា ដើម្បី​ស្និទ្ធស្នាល នឹង​កូនៗ​ឡើយ រហូត​ពេលខ្លះ ធ្វើ​ឲ្យ​កូន​ឯកោ និង​ខ្វះ​ភាពកក់ក្តៅ​។​
 
​ដូច្នេះ​ថ្ងៃនេះ យើងខ្ញុំ​នឹង​បង្ហាញ​បងប្អូន នូ​គន្លឹះ​ខ្លីៗ​ចំនួន ៤ ដែល​ធ្វើឲ្យ​អ្នក និង​កូន​មាន​ភាព​ជិតស្និទ្ធ​នឹង​គ្នា​ឡើង​វិញ​។​
 
១. បំបៅ​ដោះ​កូន​ ៖ ​សារធាតុចិញ្ចឹម នៅក្នុង​ទឹកដោះ​ម្តាយ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​កូន​ឆ្លាត និង​មាន​សុខភាព​ល្អ​នោះ​ទេ ប៉ុន្តែ ការ​បំបៅ​ដោះកូន​ទៀតសោត ក៏​អាច​ធ្វើ​អ្នក និង​កូន​ប៉ះ​សាច់​គ្នា ហើយ​ចំណងមិត្តភាព នឹង​កាន់តែ​ស្និទ្ធស្នាល​។​
 
២. ក្រឡេក​មើល​ភ្នែក​កូន ឲ្យបាន​ញឹកញាប់ ពិសេស ពេល​បំបៅ ឬ​បញ្ចុក​អាហារ ដើម្បីឲ្យ​គេ​ដឹងថា អ្នក​យកចិត្តទុកដាក់ និង​បារម្ភ​ពី​គេ​។​
 
៣. ចូរ​ម៉ាស្សា​ឲ្យ​កូន ដើម្បីឲ្យ​គេ​ដឹងថា គេ​ជា​មនុស្ស​សំខាន់ នៅក្នុង​កែវភ្នែក​របស់​អ្នក​។​
 
៤. ចូរ​ទុក​ទូរស័ព្ទ​ចោល ពេល​នៅ​ក្បែរ​កូន ដើម្បីឲ្យ​គេ​យល់ថា ចំពោះ​អ្នក គេ​សំខាន់​ជាង​អ្វីៗ​ទាំងអស់​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com