ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​របៀប​កក់សក់​ឲ្យ​កូន​មិន​ផ្តាសាយ​
08, Jun 2021 , 6:59 am        
រូបភាព
​នៅពេល​ដែល​អ្នក​ងូតទឹក ឬ​កក់សក់​ឲ្យ​កូនរួច ហើយ​មិន​ប្រយ័ត្ន នោះ​កូន​នឹង​ងាយ​មាន​ជំងឺ​ផ្តាសាយ​ខ្លាំងណាស់​។ ដូចនេះ​តើ​ក្រោយពេល​ដែល​កក់សក់​ឲ្យ​កូនរួច គួរតែ​ធ្វើ​ដូចម្តេច​ទើប​កូន​មិន​មាន​អាការៈ​ផ្តាសាយទៅ​?
 
ដំបូង​អ្នក​ត្រូវ​តែ​ត្រៀម​កន្សែង​ដែល​វែង​មួយ​។​
​បន្ទាប់​មក​អ្នក​អាច​បត់​ពីក្រោម​ឡើង​លើ​ចំនួន​មួយ​ផ្នត់​។​
​បន្ទាប់មក​ទៀត​អ្នក​ត្រូវ​បត់​ត្រួត​ពីលើ​មួយ​ជាន់​ទៀត​។​
​ក្រោយពេល​ដែល​បត់​បាន​ពីរ​ជាន់​រួច អ្នក​អាច​មូល​ទាំងសងខាង​ចូលគ្នា ដោយ​តម្រូវ​ឲ្យ​ត្រូវ​ក្បាល​កូន​។​
​ចុងក្រោយ​អ្នក​អាច​បើក​ផ្នែក​កណ្តាល រួច​ក្រប​លើ​ក្បាល​កូន ហើយ​ប្រមូល​សក់​ចូល​គ្នា​ជា​ការ​ស្រេច នោះ​អ្នក​នឹង​មិន​ចាំបាច់​ភ័យ​ថា​ក្បាល​កូន​ត្រូវ​ខ្យល់​ដែល​អាច​ធ្វើឲ្យ​ផ្តាសាយ​នោះទេ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com