ជាតិ
ពីនេះ ពីនោះ
«សង្គតិភាព»មានន័យដូចម្តេច?
14, Aug 2022 , 7:29 am        
រូបភាព
តាមវចនានុក្រមខ្មែរ ពាក្យ«សង្គតិ» [អានថា«សង់គៈតិ»] មានន័យថា ការរាប់រកគ្នា,ការរាប់អានគ្នា,ការរួបរួមគំនិតគ្នា,ការចួបប្រសព្វគ្នា,សេចក្តីស្មោះស្មើទៅវិញទៅមករកគ្នា,ការប្រជុំ,ការចួបជុំគ្នា,សមាគម។
 
សទ្ទានុក្រមវិទ្យាសាស្ត្រសេដ្ឋកិច្ចខ្មែរ អង់គ្លេស និងបារាំង បានពន្យល់ពាក្យ«សង្គតិភាព» មានន័យថា ការរាប់អានគ្នា,ការរួបរួមគំនិតគ្នា,ការជួបប្រសព្វគ្នា,សេចក្តីស្មោះសើ្មទៅវិញទៅមករកគ្នា។ ពាក្យនេះសរសេរជាភាសាអង់គ្លេស Consistency ហើយសរសេរជាភាសាបារំាង Consistance។  
 
គេប្រើពាក្យនេះ ក្នុងន័យសេដ្ឋកិច្ច សម្រាប់សំដៅដល់ភាពចុះសម្រុងគ្នារវាងវិវិធភាពផ្សេងគ្នា។ ឧទាហរណ៍៖ រាជរដ្ឋាភិបាលទទួលស្គាល់នូវភាពចាំបាច់នៃការធានាសង្គតិភាពនៃឋានានុក្រម តួនាទី ខ្លឹមសារ និងលំដាប់លំដោយនៃការអនុវត្តរវាង យុទ្ធសាស្ត្រចតុកោណ ជាមួយនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក៏ដូចជាយុទ្ធសាស្ត្រអភិវឌ្ឍន៍តាមវិស័យ ព្រមទាំងជាមួយនឹងឯកសារដែលមានលក្ខណៈជាផែនការគោលនយោបាយកម្មវិធីវិនិយោគ និងថវិកាជាតិ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com