ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ឈប់បោះចោលទៅ! សំបកចេក អាចប្រើដោះស្រាយបញ្ហាសម្រស់បានជាច្រើន
15, Jun 2021 , 6:59 am        
រូបភាព
តើអ្នកធ្លាប់ដឹងទេថាសំបកចេកអាចត្រូវបានប្រើប្រាស់ដើម្បីដោះស្រាយបញ្ហាសម្រស់ជាច្រើនប្រភេទ?ត្រូវយកមកធ្វើបែបណាខ្លះទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗប្រើប្រាស់សំបកចេញដោះស្រាយបញ្ហាសម្រស់ ៖
 
១. ធ្វើឱ្យធ្មេញសចែងចាំងជាងមុន
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដុសផ្នែកពណ៌សនៃសំបកចេញលើធ្មេញសម្រាប់រយៈពេលប្រហែល ១នាទីរាល់ថ្ងៃពេញមួយសប្តាហ៍។
 
២. កម្ចាត់ឬសលើស្បែក
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកសំបកចេកមកដុសលើឬសនោះ ឬចងបិតសំបកចេកលើវាពេញមួយយប់ជាការស្រេច។
 
៣. ព្យាបាលមុន
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែម៉ាស្សាសំបកចេកលើមុខសម្រាប់រយៈពេលយ៉ាងហោចណាស់ ៥ នាទី។ អនុវត្តបែបនេះរាល់ថ្ងៃជាប្រចាំដើម្បីកម្ចាត់មុន ហើយអ្នកនឹងអាចទទួលបានលទ្ធផលយ៉ាងប្រសើរក្នុងកំឡុងពេលមួយសប្តាហ៍។ ហើយកុំភ្លេចអនុវត្តជាប្រចាំបើទោះជាបាត់មុនក៏ដោយ ដើម្បីបង្ការមិនឲ្យកើតទៀត។
 
៤. កាត់បន្ថយស្នាមជ្រីវជ្រួញ
 
ជាដំបូង គឺគ្រាន់តែកិនសំបកចេកឱ្យម៉ដ្ឋសិន បន្ទាប់មកសឹមបន្ថែមផ្នែកពណ៌លឿងនៃស៊ុត ១គ្រាប់ចូល។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើស្បែកសម្រាប់រយៈពេល ៥នាទី និងលាងសម្អាតចេញជាមួយទឹកធម្មតា។
 
៥. បំបាត់ស្នាមថ្នក់ខ្មៅក្រោមភ្នែក
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកោសយកសសៃពណ៌សពីសំបកចេក និងលាយវាជាមួយជែលប្រទាលកន្ទុយក្រពើស្រស់។ បន្ទាប់មកលាបម៉ាស្សាក្រោមភ្នែកដែលមានបញ្ហាថ្នក់ខ្មៅជាការស្រេច។
 
គន្លឹះសំខាន់ៗក្នុងការប្រើប្រាស់សំបកចេក
– ប្រើប្រាស់សំបកចេកស្រស់ៗសម្រាប់លទ្ធផលកាន់តែប្រសើរ
 
– កុំទុកផ្លែចេកដែលបកសំបករួចចោលយូរពេក គឺត្រូវទទួលទានភ្លាមៗក្រោយបក។ ម្យ៉ាងវិញទៀតសំបកចេញក៏គួរយកមកប្រើភ្លាមៗដែរ។
 
– រក្សាទុកផ្លែចេកនៅកន្លែងត្រជាក់និងស្ងួតមិនត្រូវកម្ដៅ ឬពន្លឺព្រះអាទិត្យ។
 
– កុំរក្សាទុកសំបកចេកក្នុងទូរទឹកកក៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com