ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អាការៈ​ញឹកញាប់ របស់​ជំងឺមហារីក ដែល​អ្នក​គួរ​ដឹង​
18, Jun 2021 , 6:59 am        
រូបភាព
​បើសិន​ជា​អ្នក​ឃើញ ជំងឺមហារីក​ក្នុងដំណាក់កាល​ភ្លាមៗ នោះ​អ្នក​អាច​នឹង​រួច​ផុត ពី​សេចក្តីស្លាប់​បាន​ច្រើន​។ ដូច្នេះ យក​ល្អ អ្នក​ត្រូវ​តែ​ដឹងថា​តើ ជំងឺមហារីក​អាច​នឹង​មាន​អាការៈ​អ្វីខ្លះ លើ​រាងកាយ​មនុស្ស​យើង មុន​ពេល​វា​រាលដាល ទៅ​សរីរាង្គ​ផ្សេងៗ ឬ​ដំណាក់កាល​ពិបាក​ព្យាបាល​។
 
​ជាទូទៅ បើសិន​ជា​អ្នក​ក្តៅខ្លួន ឈឺ​រាងកាយ ឬ​ស្រក​ទម្ងន់ ច្រើនជាង ៣ ខែ វា​អាច​ជា​សញ្ញា​សង្ស័យ របស់​ជំងឺមហារីក​ដែរ​។ ករណីខ្លះ ការ​អស់កម្លាំង​រ៉ាំរ៉ៃ ច្រើន​តែ​កើតមាន​ជា​ញឹកញាប់ ដោយសារ​តែ​ខួរឆ្អឹង មិន​អាច​ផលិត​គ្រាប់​ឈាមក្រហម​បាន​គ្រប់គ្រាន់ ដែល​ជាហេតុ​នាំ​ឲ្យ​អេ​ម៉ូគ្លូ​ប៊ីន​ថយចុះ និង​អស់កម្លាំង​។ ដោយសារ​តែ​ជំងឺមហារីក មាន​ច្រើន​ប្រភេទ និង​រោគសញ្ញា​ខុសៗ​គ្នា ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​នោះ វា​អាច​នឹង​ពិបាក ក្នុង​ការបង្កើត​ជា​រោគសញ្ញា របស់​វា​ខ្លាំងណាស់​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ខាងក្រោម​នេះ គឺជា​អាការៈ​មួយចំនួន របស់​ជំងឺមហារីក ដែល​កើតមាន​ជា​ញឹកញាប់ ហើយ​ក៏​ត្រូវ​ចង់ចាំ​ផងដែរ​។
 
  • ​រាក​រូស​
  • ​ក្អក និង​មាន​សម្លេង​ស្អជាប់​រហូត ទោះបីជា​ប្រើ​ថ្នាំ​ផ្សះ​ហើយ​ក៏​ដោយ​
  • ​លាមក​មាន​ឈាម​
  • ​ឈាម​តាម​ទឹកនោម​
  • ​ដំបៅ​ក្នុង​មាត់​មិន​ព្រម​ជា​
  • ​ធ្លាក់​ឈាមរដូវ​យូរ​
  • ​មាន​ឈាម​ក្នុង​កំហាក ឬ​ស្លេស​
  • ​ឡើង​លឿង​លើ​ស្បែក​ម្តង​ហើយ​ម្តងទៀត​
  • ​មាន​ដុំ​ក្នុង​សុដន់​
  • ​ទំហំ​ប្រជ្រុយ​ប្រែប្រួល​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com