ជាតិ
រថយន្ត
លោក ឌុន វិបុល មានម៉ូតូ និងកង់ចាស់ៗ៤គ្រឿង និងចង់រក្សាវាសម្រាប់អ្នកជំនាន់ក្រោយ
28, Jun 2021 , 7:39 pm        
រូបភាព
លោក មេធាវី ឌុន វិបុល ប្រមូលទោចក្រយានបុរាណ ៤គ្រឿង ក្នុងនោះមានម៉ូតូ២គ្រឿង និងកង់២គ្រឿង។ លោក ឌុន វិបុល ប្រាប់សារព័ត៌មានថ្មីៗថា លោកប្រមូលទិញម៉ូតូ និងកង់ចាស់ៗទាំងនេះ គឺដោយសារស្រឡាញ់ ហើយក៏ថែរក្សាទោចក្រយានចាស់ៗសម្រាប់អ្នកជំនាន់ក្រោយផងដែរ។
 
ដើម្បីជ្រាបច្បាស់សូមទស្សនា កិច្ចសម្ភាសរវាងនាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក ឌុន វិបុល ដូចតទៅ៖ 
 
លោក មេធាវី ឌុន វិបុល មានទោចក្រយានបុរាណ ៤គ្រឿង ហើយក្នុងចំណោមយានបុរាណទាំងនោះ គាត់មានមោទកភាពខ្លាំងជាងគេ លើម៉ូតូម៉ាក HONDA ប្រភេទ CL90 ពណ៌ក្រហម ផលិតឆ្នាំ១៩៦៩។  លោក វិបុល បានទិញវាឆ្នាំ២០១៥ នៅឃ្លាំងលក់ម៉ូតូម្តុំផ្សារឃ្លាំងរំសេវ នៅរាជធានីភ្នំពេញ ក្នុងតំលៃ ១២០០$។ ពេលនោះ ម៉ូតូកញ្ចាស់នេះមានសំណុំដើមទាំងស្រុង ប៉ុន្តែគុណភាពម៉ាស៊ីនមិនសូវល្អប៉ុន្មានទេ ដោយវាឧស្សាហ៍ខូច ដែលនាំឱ្យលោក វិបុល ត្រូវជួសជុលវាជាញឹកញាប់។ ហេតុនេះហើយ គាត់ទុកវាចោល រហូតដល់ឆ្នាំ២០២០ គាត់ក៏សម្រេចចិត្តជួសជុលវាឡើងវិញ ដោយផ្លាស់ប្តូរម៉ាស៊ីនចាស់ចេញ ជំនួសដោយម៉ាស៊ីនម៉ាក HONDA ប្រភេទ Wave ពីឆ្នាំ២០១៥។ 


 
ចំពោះម៉ូតូម៉ាក HONDA មួយទៀត ពណ៌ខ្មៅវិញ គឺជាម៉ូតូកែច្នៃកាលពីឆ្នាំ១៩៩៩ ឱ្យដូចម៉ូតូពីសម័យមុនដែរ។ លោក វិបុល ទើបតែទិញវាដើមឆ្នាំ២០២១នេះ នៅម្តុំឃ្លាំងរំសេវដូចគ្នា។ ក្រោយបានទិញ គាត់កែកុនដូរធុងសាំង កែបូម កែចង្កៀង កែសឺមីឱ្យខ្លាំងជាងមុន។ 
 
លោក វិបុល ក៏បានទិញកង់ខ្មែរម៉ាក PHOENIX ២គ្រឿងដែរ ដោយមួយគ្រឿងមានពណ៌ត្រួយចេក និងមួយពណ៌ខៀវ។ 
 
អត្ថបទទាក់ទង
 
 










 
យើងខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ដែលបានអនុញ្ញាតឱ្យថតវីដេអូ ក្នុងបរិវេណស្ថានីយរថភ្លើងភ្នំពេញ៕
 

Tag:
 យានយន្ត
 ទោចក្រយាន
 ម៉ូតូ
 កង់
  ឌុន វិបុល
© រក្សាសិទ្ធិដោយ thmeythmey.com