ជាតិ
អាជ្ញាធរខេត្តសៀមរាប បន្តបិទខ្ទប់ផ្សារលើធំថ្មី ក្រោយរកឃើញអ្នកវិជ្ជមានថ្មីបន្ថែមទៀត
06, Jul 2021 , 6:59 pm        
រូបភាព
អាជីវករផ្សារលើធំថ្មី កំពុងចូលរួមយកសំណាកនៅបរិវេណមុខផ្សារ នៅថ្ងៃទី២៧ មិថុនា ឆ្នាំ ២០២១។ រូបភាព៖ អ៉ីសា រ៉ហានី
អាជីវករផ្សារលើធំថ្មី កំពុងចូលរួមយកសំណាកនៅបរិវេណមុខផ្សារ នៅថ្ងៃទី២៧ មិថុនា ឆ្នាំ ២០២១។ រូបភាព៖ អ៉ីសា រ៉ហានី
ដោយ: ថ្មីៗ
សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប សម្រេចបន្តបិទខ្ទប់ផ្សារលើធំថ្មី រយៈពេល២សប្ដាហ៍ទៀត ខណៈដែលរកឃើញអ្នកវិជ្ជមានថ្មីពាក់ព័ន្ធក្នុងផ្សារជាបន្តបន្ទាប់។
 
យោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប ការបន្តបិទខ្ទប់នេះមានរយៈពេល២សប្ដាហ៍ទៀត គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ កក្កដា។ ការសម្រេចនេះ ដើម្បីឱ្យប្រាកដពីប្រសិទ្ធភាពនៃការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ ពិសេសក្នុងតំបន់ផ្សារលើធំថ្មី។ 
 
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ កក្កដា ខេត្តសៀមរាបរកឃើញអ្នកជំងឺកូវីដ១៩ សរុប ១៦៥៤នាក់ ស្លាប់១៨នាក់ ជាសះស្បើយ៦០៥នាក់ និង១០៣១នាក់ទៀត កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន៣ មានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com