អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតីហៃទី លោក Jovenel Moise ត្រូវបានគេធ្វើឃាតនៅគេហដ្ឋានរបស់ខ្លួន
07, Jul 2021 , 5:40 pm        
រូបភាព
ដោយ: ថ្មីៗ
លោក Jovenel Moise ប្រធានាធិបតីហៃទី ត្រូវបានគេធ្វើឃាតនៅគេហដ្ឋានរបស់ខ្លួនក្នុងក្រុង Port-au-Prince នាថ្ងៃពុធនេះ ដោយសមាជិកក្រុម​ប្រដាប់អាវុធម្នាក់។ នេះបើតាមការអះអាងរបស់លោក Claude Joseph នាយករដ្ឋមន្ត្រីស្តីទី ដែលត្រូវបានដកស្រង់ដោយ AFP។


លោក Joseph បានអះអាងផងដែរថា ភរិយាលោក Moise រងរបួស ហើយ​ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយជាមួយគ្នានេះ លោកបានអំពាវនាវដល់ពលរដ្ឋខ្លួនរក្សាភាពស្ងប់ស្ងៀម។

នាយករដ្ឋមន្ត្រីស្តីទីបានបន្ថែមថា៖ «លោកប្រធានាធិបតី​ត្រូវសម្លាប់នៅផ្ទះរបស់ខ្លួន ដោយក្រុមជនបរទេស​ដែលនិយាយភាសាអង់គ្លេស និងអេស្ប៉ាញ»។

លោក Moise ជាប្រធានាធិបតីទី៤២របស់ហៃទី ដោយកាន់តំណែងតាំងពីខែកុម្ភៈ ឆ្នាំ​២០១៧មក៕

© រក្សាសិទ្ធិដោយ thmeythmey.com