ជាតិ
ពន្យល់ពាក្យ
ពីនេះ ពីនោះ
ពាក្យដែលមិនត្រូវសរសេរ «ន» តែត្រូវសរសេរ «ណ» វិញ តើមានអ្វីខ្លះ?
23, Mar 2024 , 7:29 am        
រូបភាព
ពាក្យដែលពលរដ្ឋធ្លាប់សរសេរជាអក្សរ «ន» ត្រូវបានប្តូរមកជាអក្សរ «ណ» វិញ។ កន្លងមកមហាជននៅតែច្រឡំសរសេរតែអក្សរ «ន»។


ពាក្យដែលមហាជនតែងតែយល់ច្រឡំសរសេរដោយផ្តើមដោយអក្សរ «ន» នោះមានដូចជា ចំណេះ(មិនមែនចំនេះ),ចំណោទ(មិនមែនចំនោទ),ដំណេក(មិនមែនដំនេក),សំណង់(មិនមែនសំនង់), កំនកំណើត(មិនមែនកំនកំនើត),កំណាត់(មិនមែនកំនាត់), កំណប់(មិនមែនកំនប់), កំណើន(មិនមែនកំនើន), កំណែន(មិនមែនកំនែន),ចំណុច(មិនមែនចំនុច), ចំណូល(មិនមែនចំនូល), ចំណេញ(មិនមែនចំនេញ, ច្រណែន(មិនមែនច្រនែន), ចំណែក(មិនមែនចំនែក),ចំណាស់(មិនមែនចំនាស់),។ល។
 
ដោយឡែកពាក្យដែលត្រូវសរសេរដោយអក្សរ «ន»វិញ នោះមានដូចជា ចំនួន,ចំនួប,ចំនៀរ ,ចំណាន,លំនាច,លំនាំ,លំនឹង,,លំនៅ, ទំនង,  ទំនិញ,ទំនាស់, ទំនាល់, ទំនុក, ទំនៀប,ទំនេរ, ទំនើប,ទំនៀម,ទំនើស ជាដើម៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com