ជាតិ
ពីនេះ ពីនោះ
«អាទានភាព»មានន័យខុសពី«អាយតភាព»ដូចម្តេច?
19, Mar 2023 , 7:29 am        
រូបភាព
«អាទានភាព»និង«អាយតភាព»គឺជាពាក្យដែលមានខ្លឹមសារ និងការប្រើប្រាស់ខុសគ្នា។ នេះបើតាមសទ្ទានុក្រមពាក្យថ្មីដែលរៀបរៀងដោយ លោក ទូច គីមស្រ៊ាង សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ។
 
«អាទានភាព»មានថ្នាក់ពាក្យជានាមសព្ទ មានន័យថា វិសាលភាព ការពង្រីកទំហំ ការឈានដល់ ការចូលដល់ និងការចាប់យកបាន។ 
 
ចំណែកពាក្យ«អាយតភាព»ក៏មានថ្នាក់ពាក្យជានាមសព្ទផងដែរ។ ពាក្យនេះមានន័យ២យ៉ាង គឺន័យទី១ មានន័យថា ភាពតានតឹងក្នុងអារម្មណ៍ មនោសញ្ចេតនា ឬពេលរំពឹងចំាអ្វីមួយ។
 
ន័យទី២ គឺមានន័យថា ស្ថានការណ៍ ឬទំនាក់ទំនងដែលមានភាពតឹងតែង គឺនៅពេលដែលទំនាស់បង្កើតនូវអារម្មណ៍នៃការមិនទុកចិត្ត និងការប្រឈមមុខដាក់គ្នាដែលអាចរីករាលដាល។ 
 
គេអាចនិយាយពាក្យ«អាយតនភាព» ក៏បាន គឺ មានន័យថា ភាពដែលតឹងតែង ការគិតជញ្ជឹងខ្លាំង៕ 
 
 
 
 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com