ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
រោគសញ្ញា​របស់​ជំងឺ​បេះដូងមានអ្វីខ្លះ?​
17, Jul 2021 , 11:29 pm        
រូបភាព
នេះ​គឺជា​រោគសញ្ញា​ចំនួន ១២ ដែល​ប្រហែល​ជា​បង្ហាញថា​អ្នក​មាន​បញ្ហា​បេះដូង ។​
 
១. ថប់​អារម្មណ៍
​ការ​គាំងបេះដូង​អាច​ធ្វើអោយ​អ្នក​ថប់​អារម្មណ៍​កាន់តែខ្លាំង ឬ​ខ្លាច​ការស្លាប់​។ អ្នក​ដែល​មាន​ជីវិត​ពី​ជំងឺ​គាំងបេះដូង​ច្រើនតែ​និយាយ​អំពី​វិញ្ញាណ​មួយ​ដែល អោយ​ពួកគេ​ដឹង “​សេចក្តីស្លាប់​បំរុង​នឹង​កើតមាន​ហើយ​”​។​
 
២. មិន​ស្រួល​ក្នុង​ដើមទ្រូង
​វេជ្ជបណ្ឌិត ជេ​ន ស៊ី ម៉ាខ​ស្វីន​ណេ (C. McSweeney)​នាយករង​ខាង​ការស្រាវជ្រាវ​នៅ​ឯ​សាកលវិទ្យាល័យ​អា​ខេន​សាស (Arkansas) និយាយថា ការឈឺ​នៅក្នុង​ដើមទ្រូង​គឺជា​សញ្ញា​មួយ​នៃ​ជំងឺ​គាំងបេះដូង ហើយ “​វា​ក៏​ជា​រោគសញ្ញា​លេខ​មួយ​ដែរ ដែល​យើង​តែងតែ​ជួបប្រទះ​”​។ ប៉ុន្តែ​មិនមែន​អោយតែ​ជំងឺ​បេះដូង​ទាំងអស់​សុទ្ធតែ​ធ្វើអោយ​ឈឺ​ដើមទ្រូង ទាំងអស់​គ្នា​នោះ​ទេ ហើយ​ការ​ឈឺទ្រូង​នេះ​អាច​បណ្តាលមកពី​ដើម​ហេតុ​នៃ​ជំងឺ​ណាមួយ​ដែរ ដែល​វា​គ្មាន​អ្វី​ទាក់ទង​សោះ​ជាមួយ​បេះដូង​។​
 
​ការ​ឈឺទ្រូង​ដែល​ទាក់ទង​នឹង​បញ្ហា​បេះដូង​គឺ​ច្រើន​តែ​កើតឡើង​នៅ​ចំ​កណ្តាល និង​ខាង​ឆ្អឹងជំនី​របស់​សុដន់ ហើយ​ប្រហែលជា​នៅ​ខាងឆ្វេង​បន្តិច​។ ការឈឺចាប់​អាច​មាន​សភាព​ដូចជា​មាន​ដំរី​មួយ​ក្បាល​កំពុង​អង្គុយ​លើ ដើមទ្រូង​របស់​អ្នក​អញ្ចឹង ប៉ុន្តែ​វា​ក៏​អាច​ធ្វើអោយ​អ្នក​មាន​អារម្មណ៍​ថា​មាន​អ្វីមួយ​រឹត ឬ​ណែន​ក្នុង​ទ្រូង ដែល​ធ្វើអោយ​អ្នក​មាន​អារម្មណ៍មិនល្អ​។ អ្នកស្រី​ម៉ាខ​ស្វីន​ណេ​និយាយថា “​វា​គឺជា​រឿង​ធម្មតា​ទេ​សម្រាប់​ស្ត្រី​ក្នុងការ​ពិពណ៌នា​អំពី​ការឈឺចាប់ នោះ​ថា​គ្រាន់តែ​ការឈឺ​។ ស្ត្រី​មួយ​ចំនួន​អាច​និយាយថា ការឈឺចាប់​ក៏​អាច​ធូ​ស្រាល​ដោយ​គ្រាន់​តែ​ប្រើ​ថ្នាំ​ទី​ឡា​ណុល (Tylenol) ។​
 
​ស្ត្រី​ច្រើន​ជាង​បុរស​ក្នុងការ​ជួបប្រទះ​ការ​ក្រហាយ​ក្នុង​ដើមទ្រូង​ដែរ ជា​ជាង​ការទទួល​អារម្មណ៍​មាន​អ្វី​មក​សង្កត់​ទ្រូង​ឬ​ឈឺចាប់​ក្នុង​ទ្រូង ទៅទៀត​។ វេជ្ជបណ្ឌិត ណេ​កា ហ្គោល​បឺក (Nieca Goldberg, MD) សាស្ត្រាចារ្យ​ខាង​ផ្នែក​រោគសញ្ញា​វេជ្ជសាស្ត្រ​នៅ​ឯ​មជ្ឈមណ្ឌល វេជ្ជសាស្ត្រ ក្នុង​ទីក្រុង​ញូវយ៉ក និង​ជា​អ្នកឯកទេស​ខាង​រោគសញ្ញា​ជំងឺ​បេះដូង​ស្ត្រី និយាយថា “​ពេលខ្លះ​ប្រជាជន​មាន​ការភាន់ច្រឡំ​ថា ការឈឺចាប់​នេះ​កើត​មក​ពី​បញ្ហា​របស់​ក្រពះ​ទៅវិញ​”​។

 
៣. ក្អក
​ការ​ក្អក ឬ​ដកដង្ហើម​លឺសូរ​ដូច​ហួច​ជាប់​រហូត​អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺខ្សោយបេះដូង ដោយសារតែ​មាន​ទឹក​ចាល់​ច្រើន​នៅក្នុង​សួត​។ ករណីខ្លះ អ្នក​ដែល​មាន​ជំងឺខ្សោយបេះដូង​អាច​ក្អកមាន​ស្លេស និង​ឈាម​មក​ជាមួយ​គ្នា​។​
 
៤. វិលមុខ
​ជំងឺ​គាំងបេះដូង​អាច​ធ្វើអោយ​អ្នក​វិលមុខ​តិចៗ និង​បាត់បង់​ស្មារតី​។ ដូច្នេះ​វា​អាច​ធ្វើអោយ​មាន​ភាព​មិន​ធម្មតា​នៃ​ចង្វាក់បេះដូង​ដែល គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទៀតផង​។
 
៥. អស់កម្លាំង
​ជាពិសេស​ក្នុង​ចំនោម​នុស្ស​ស្រី ការ​អស់កម្លាំង​ខុស​ពី​ធម្មតា​អាច​កើតឡើង​ក្នុងពេល​គាំងបេះដូង ព្រមទាំង​កើតឡើង​ជា​ច្រើន​ថ្ងៃ​រហូតដល់​ច្រើន​សប្តាហ៍​។ ការ​មាន​អារម្មណ៍​ថា​អស់កម្លាំង​គ្រប់ពេល​ដូច្នេះ​ប្រហែល​ជា​សញ្ញា​នៃ ជំងឺខ្សោយបេះដូង​។​
 
​ជា​ការពិត​ណាស់ អ្នក​ក៏​អាច​មាន​អារម្មណ៍​ថា​អស់កម្លាំង​ដោយសារ​ហេតុ​ផ្សេងៗ​ទៀត​ដែរ​។ អ្នក​អាច​ប្រាប់​បានទេ​ថា​តើ​ការ​អស់កម្លាំង​ដោយសារ​ជំងឺ​បេះដូង ខុសគ្នា​នឹង​ការ​អស់កម្លាំង​ផ្សេងៗ​ទៀត​ដូច​ម្តេចទៅ​?
 
​អ្នកស្រី​ហ្គោល​បឺក​និយាយថា “​ប្រសិនបើ​អ្នក​មិន​មាន​អារម្មណ៍ល្អ​ទេ ហើយ​អោយតែ​មាន​ខ្យល់​អាច​ដូចជា​ធ្វើអោយ​អ្នករ​លំបាន មិន​ត្រូវ​ព្យាយាម​រក​ដំណោះស្រាយ ឬ​មូលហេតុ​តាម​អ៊ី​ន​ធើ​ណែ​ត ឬ​ក្នុង​សៀវភៅ​ទេ​។ ការ​ដែល​ចំនាយ​ពេលវេលា​ឥតប្រយោជន៍​គឺជា​ប្រការ​មួយ​បណ្តាលអោយ​គ្រោះថ្នាក់ បាន​”​។​
 
៦. ច​ង្អោ ឬ​មិន​សូវ​ឃ្លាន
​វា​មិនមែន​ជា​រឿង​ចម្លែក​ទេ​មនុស្ស​ខ្លះ​ហាក់ដូចជា​មាន​អារម្មណ៍​ឈឺក្រពះ​ទៅ វិញ​នៅ​ពេល​មាន​គាំងបេះដូង​។ ការ​ហើមពោះ​ខុស​ពី​ធម្មតា​ដែល​ទាក់ទង​នឹង​ការ​ខ្សោយបេះដូង​អាច​ប៉ះពាល់​ដល់ ចំណង​អាហារ​។
 
៧. ឈឺ​នៅ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ
​ជំងឺ​គាំងបេះដូង​ជាច្រើន ការឈឺចាប់​គឺ​ផ្តើម​នៅក្នុង​ទ្រូង និង​រាលដាល​ទៅ​ស្មា ដៃ កែងដៃ ខ្នង ក ថ្គាម ឬ​ពោះ​ទៀត ។ ប៉ុន្តែ​ពេលខ្លះ​មិន​មាន​ការឈឺ​នៅក្នុង​ទ្រូង​ទេ ដោយ​គ្រាន់តែ​ឈឺ​នៅ​កន្លែង​ផ្សេង​ទៅវិញ ហើយ​ការឈឺចាប់​នោះ​អាច​មាន​បាត់ៗ​។​
 
​មនុស្ស​ប្រុស​មាន​ជំងឺ​គាំងបេះដូង​ច្រើន​តែ​មាន​អារម្មណ៍​ថា​ឈឺចាប់​នៅ​ដៃ ខាងឆ្វេង​។ ចំនែក​មនុស្ស​ស្រី​វិញ ការឈឺចាប់​ទំនង​ច្រើន​កើត​លើ​ដៃ​ទាំង​សងខាង ឬ​ឆ្អឹងស្លាបប្រចៀវ​។​
 
៨. ជីពចរ​ដើរ​ញាប់ ឬ​ដើរ​មិន​ទៀងទាត់
​គ្រូពេទ្យ​និយាយថា វា​មិនមែន​ជា​ការបារម្ភ​អំពី​បេះដូង​ទេ​កាលបើ​បេះដូង​មិន​លោត​ម្តងម្កាល​។ ប៉ុន្តែ​ការ​ដែល​មាន​ជីពចរ​ដើរ​ញាប់ ឬ​ដើរ​មិន​ទៀងទាត់ ជាពិសេស​នៅពេល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​អស់កម្លាំង វិលមុខ ឬ​ពិបាក​ដកដង្ហើម អាច​ជា​អំណះអំណាង​មួយ​បញ្ជាក់​ថា​មាន​ជំងឺ​គាំងបេះដូង ខ្សោយបេះដូង ឬ​បេះដូង​ដើរ​មិន​ប្រក្រតី​។ ការ​ដែល​មិន​បាន​ព្យាបាល បេះដូង​ដើរ​មិន​ប្រក្រតី​ខ្លះ​អាច​ធ្វើអោយ​កើត​ជា​ជំងឺ​ដាច់​សរសៃឈាម ខួរក្បាល ខ្សោយបេះដូង ឬ​ស្លាប់​ភ្លាមៗ​។​
 
៩. ពិបាក​ដកដង្ហើម
​មនុស្ស​ដែល​មាន​អារម្មណ៍​ថា ថប់ៗ​ពេល​សម្រាក ឬ​ដក​ដង្ហើមចេញ​តិចៗ​ប្រហែលជា​អាច​មាន​បញ្ហា ក្នុង​សួត ដូចជា​ជំងឺហឺត ឬ​ជំងឺ​សួត​ដោយ​មាន​ការស្ទះ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ (Chronic Obstructive Pulmonary Disease, COPD)​។ ប៉ុន្តែ​ការពិបាក​ដកដង្ហើម​ក៏​អាច​បញ្ជាក់បាន​ថា​មាន​ជំងឺ​គាំងបេះដូង ឬ​ខ្សោយបេះដូង​ដែរ​។​
 
​អ្នកស្រី​ហ្គោល​បឺក​និយាយថា “​ពេលខ្លះ​អ្នកជំងឺ​គាំងបេះដូង​មិន​មាន​ការ​តឹង ឬ​ឈឺចាប់​ក្នុង​ទ្រូង​ទេ ប៉ុន្តែ​មាន​អារម្មណ៍​ពិបាក​ដកដង្ហើម​ខ្លាំង​ទៅវិញ​។ សភា​ពនៃ​ការដកដង្ហើម​របស់​ពួកគេ​មាន​លក្ខណៈ​ដូចជា​ទើប​តែ​រត់​កីឡា​ម៉ា រ៉ា​តុង​ហើយ​អញ្ចឹង​ទោះបីជា​ពួកគេ​មិន​ធ្វើ​ចលនា​អី​ក៏ដោយ​”​។ ក្នុងពេល​គាំងបេះដូង ការពិបាក​ដកដង្ហើម​ច្រើន​តែ​មាន​ជាប់ទាក់ទង​នឹង​ការ​មិន​ស្រួល​ក្នុង ទ្រូង ប៉ុន្តែ​វា​ក៏​អាច​កើត​ឡើង​មុន ឬ​មិន​មាន​ការ​មិន​ស្រួល​ក្នុង​ទ្រូង​ដែរ​។​
 
១០. បែក​ញើស
​ការ​ដែល​បែកញើស​ត្រជាក់​គឺជា​សញ្ញា​ចំបង​មួយ​នៃ​ជំងឺ​គាំងបេះដូង​។ លោក​ហ្វាយ (Frid) និយាយថា “​អ្នក​ប្រហែលជា​អាច​គ្រាន់តែ​អង្គុយ​នៅលើ​កៅអី​ធម្មតា​ប៉ុណ្ណោះ​ក៏​ធ្វើ អោយ​អ្នក​ចេញ​ញើស​ច្រើន​ដូច​ពេល​ដែល​អ្នកធ្វើការ​ខ្លាំង​អញ្ចឹង​”​។
 
១១.​ហើម
​ជំងឺខ្សោយបេះដូង​អាចធ្វើអោយ​ទឹក​ចាល់​ច្រើន​នៅក្នុង​ខ្លួន​របស់​អ្នក​។ ករណី​នេះ​អាច​ធ្វើអោយ​អ្នក​ហើម នៅ​ប្រអប់ជើង កជើង ជើង​ទាំងមូល ឬ​ពោះ ព្រម​ទាំង​ឡើង​ទម្ងន់​ភ្លាមៗ ហើយ​ពេល​ខ្លះ​ទៀត​លែង​ឃ្លាន​អាហារ​ទៀតផង​។
 
១២. ខ្សោយ
​ក្នុង​ថ្ងៃ​ដែល​ធ្វើអោយ​មាន​ជំងឺ​គាំងបេះដូង មនុស្ស​មួយចំនួន​ធ្លាប់​មាន​អារម្មណ៍​ថា អស់កម្លាំង​ខ្លាំង ឬ​អស់កម្លាំង​ដោយ​មិន​ដឹង​មូលហេតុ​។ អ្នកស្រី​ម៉ាខ​ស្វីន​ណេ​និយាយថា “​ស្ត្រី​ម្នាក់​និយាយ​ប្រាប់​ខ្ញុំ​ថា ការ​អស់កម្លាំង​នោះ​ធ្វើអោយ​គាត់​មិន​អាច​កាន់​សូម្បី​តែ​ក្រដាស់​មួយ សន្លឹក​ផង​”​។​
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com