ជាតិ
ពីនេះ ពីនោះ
«វិសមិតភាព, វិសិដ្ឋការ និងវិសមានកម្ម»មានន័យខុសគ្នាដូចម្តេច?
17, Mar 2023 , 7:29 am        
រូបភាព
«វិសមិតភាព, វិសិដ្ឋការ និងវិសមានកម្ម» គឺជាពាក្យដែលមានន័យ និងការប្រើប្រាស់ខុសគ្នា។ នេះបើតាមសទ្ទានុក្រមពាក្យថ្មីរបស់សាស្ត្រាចារ្យ ទូច គីមស្រ៊ាង សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ។
 
«វិសមិតភាព»មានន័យថា ភាពដែលមិនអាចមាន ឬមិនអាចធ្វើការចូលគ្នាបាន អលទ្ធភាពតាមគន្លងច្បាប់ដែលមិនអាចឲ្យមនុស្សម្នាក់បំពេញមុខងារពីរកន្លែងបាន។ ការទាស់ចិត្តដែលមិនចុះសម្រុងគ្នាជាសារវន្តដែលញុំាងវត្ថុពីរមិនស្រុះស្រួលគ្នាបាន។
 
«វិសិដ្ឋការ» មានន័យថា ការធ្វើឲ្យសម្រេចបិរបូរឡើង,ការបំពេញឲ្យគ្រប់គ្រាន់ឡើង។ ឧទាហរណ៍៖ សូមលោកធ្វើវិសិដ្ឋការចំពោះរឿងដីនោះឲ្យឆាប់ៗឡើង។ ចំណែក«វិសមានកម្ម»មានន័យថា បម្រែបម្រួលសូរដើម្បីសង្កត់ធ្ងន់ ឬបង្កើតឲ្យមានភាពខុសគ្នារវាងសទ្ទតាពីរដែលស្រដៀងមិនដូចគ្នា៕  
 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com