ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ចង់ឱ្យស្បែកភ្លឺស្រស់ថ្លាបែបធម្មជាតិ? អត្ថបទនេះជួយអ្នកបាន
18, Jul 2021 , 11:29 pm        
រូបភាព
គ្រាន់តែចង់ឱ្យស្បែកភ្លឺស្រស់ថ្លាបែបធម្មជាតិមិនពិបាកឡើយ! គួរធ្វើបែបណាទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh​​​ នឹងបង្ហាញពីរូបមន្តធម្មជាតិជួយឱ្យស្បែកភ្លឺស្រស់ថ្លា ៖
 
១. ទឹកដោះគោស្រស់
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិលសមុទ្រកន្លះស្លាបព្រាបាយជាមួយទឹកដោះគោស្រស់ ២ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាប ល្បាយលើស្បែកមុខដោយប្រើប្រាស់ដុំសំឡី។ រងចាំសម្រាប់រយៈពេល ១០នាទី សឹមលាងសម្អាតស្បែកមុខជាមួយទឹកធម្មតាឱ្យច្រើន។ អនុវត្តឱ្យបានម្ដង ឬ ២ដងក្នុងមួយសប្តាហ៍។
 
២. ទឹកឃ្មុំ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកដោះគោស្រស់ជាមួយទឹកឃ្មុំពី ២ ទៅ ៣ស្លាបព្រាកាហ្វេឱ្យក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើស្បែកមុខនិងកដោយកុំភ្លេចដុសខាត់ស្បែកថ្នមៗផង។ រងចាំសម្រាប់រយៈពេលពី ២០ ទៅ ៣០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។ អ្នកក៏អាចលាយយ៉ាអួរសុទ្ធនិងទឹកឃ្មុំឱ្យក្លាយជាល្បាយខាប់ៗនិងទុកចោលសម្រាប់រយៈពេល ៥នាទីសិន សឹមលាបលើស្បែក ហើយទុកចោលសម្រាប់រយៈពេល ២០ នាទីមុននឹងលាងចេញជាមួយទឹកក្ដៅឧណ្ហៗ។
 
៣. ប្រេងដូង
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងដូងសុទ្ធ ១ស្លាបព្រាកាហ្វេជាមួយទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ និងយ៉ាអួរ ១ស្លាបព្រាកាហ្វេឱ្យសព្វក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើស្បែកមុខ និងរងចាំសម្រាប់រយៈពេល ១៥នាទី សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។
 
៤. ប្រទាលកន្ទុយក្រពើ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើស្រស់លើស្បែកមុខដោយប្រើប្រាស់ដុំសំឡី។ រងចាំរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។
 
៥. យ៉ាអួរ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយយ៉ាអួរសុទ្ធពី ១ ទៅ ២ស្លាបព្រាបាយជាមួយទឹកឃ្មុំ ១ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាកាហ្វេឱ្យសព្វចូលគ្នា។ លាបល្បាយលើស្បែកមុខនិងក បន្ទាប់មករងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី។ អនុវត្តម្ដងក្នុងមួយសប្តាហ៍។
 
៦. ចេកទុំ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយចេកទុំជោរជាមួយទឹកក្រូចឆ្មារស្រស់ឱ្យក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយលើស្បែក និងទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបាន ២ ដងក្នុងមួយសប្តាហ៍។
 
៧. ប៉េងប៉ោះ ទឹកក្រូចឆ្មារស្រស់ និងទឹកដោះគោ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកប៉េងប៉ោះស្រស់ជាមួយទឹកក្រូចឆ្មារស្រស់ និងទឹកដោះគោចូលគ្នាឱ្យសព្វ។ លាបម៉ាស្សាល្បាយលើផ្ទៃមុខដែលលាងសម្អាតរួចស្អាត ព្រមទាំងតំបន់-ក។ ទុកចោលសម្រាប់រយៈពេលប្រហែល ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់ជាការស្រេច៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com