កំណាព្យ
ជាតិ
ពីនេះ ពីនោះ
៤ ខ្ជិល នាំសុខ!
15, Jun 2023 , 7:29 am        
រូបភាព
ខ្ជិល ៤ប្រការចាស់ថាសុខ ខ្ជិល នេះគ្រប់ស្រុកគួរចាប់យក
ខ្ជិល ៤តំណាលតៗមក ខ្ជិល ស្មេរខ្ញុំយករៀបជាកាព្យ។
 
ខ្ជិល ១នាំសុខគឺខ្ជិលឈ្លោះ ខ្ជិល បង្កគ្រោះព្រោះចិត្តបាប
ខ្ជិល ឌឺដៀមដាមនាំកេរ្តិ៍ដាប ខ្ជិល ឈ្លោះនាំសាបអប់រាសី។
 
ខ្ជិល ២គឺខ្ជិលដឹងរឿងគេ ខ្ជិល នាំគេជេរមិត្តប្រុសស្រី
ខ្ជិល នេះខ្ជិលល្អតមិនថ្វី ខ្ជិល នាំសម្តីរឿងអ្នកក្រៅ។
 
ខ្ជិល ៣តាំងចិត្តខ្ជិលប្រកាន់ ខ្ជិល នេះសំខាន់បំបាត់ក្តៅ
ខ្ជិល ស្តាប់អ្នកផ្សេងដៀមដាមហៅ ខ្ជិល ឲ្យអ្នកក្រៅបំផ្លាញសុខ។
 
ខ្ជិល ៤គឺខ្ជិលលួចឫស្យា ខ្ជិល ច្រណែនថានាំចិត្តស្មុគ
ខ្ជិល តាមនិន្ទា ឈ្នានីសដុក ខ្ជិល ៤នាំសុខចប់ប៉ុណ្ណេះ៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com