ជាតិ
រថយន្ត
ជួសជុល តោន បាញ់ថ្នាំ និងតម្រង់តួរថយន្តរបស់អ្នកនៅក្រុមហ៊ុន Star Auto Cambodia
19, Jul 2021 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
រោងជាងរបស់ក្រុមហ៊ុនស្តារ អូតូ ( Star Auto Cambodia) មានទាំងផ្នែកជួសជុល តោន បាញ់ថ្នាំ និងតម្រង់តួរថយន្ត ដ៏ទំនើបបំផុតដែលដំណើរដោយបច្ចេកវិទ្យាដ៏ទំនើបពីអឺរ៉ុប និងមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា។ នៅរោងជាងជួសជុលរបស់ ក្រុមហ៊ុនស្តារអូតូ មានកន្លែងតោន ខាត់ សម្អាត លាយថ្នាំ និងបាញ់ថ្នាំចំនួន៤ទូផ្សេងៗគ្នា ដើម្បីធានាឲ្យបានថាការតោន និងបាញ់ថ្នាំរថយន្ត ប្រកបដោយគុណភាពខ្ពស់បំផុត និងមិនប៉ះពាល់ដល់បរិស្ថាន ព្រោះក្រុមហ៊ុនបានជ្រើសរើសយកប្រភេទថ្នាំបាញ់ ដែលមានលាយជាតិទឹក ដែលអាចជួយកាត់បន្ថយការបំពុលដល់បរិស្ថាន។
 



ស្ថិតនៅលើបណ្តោយផ្លូវ៦០ម៉ែត្រ រោងជាងជួសជុលរថយន្តក្រុមហ៊ុន ស្តារ អូតូ មិនត្រឹមតែមានសមត្ថភាពជួសជុលប្រភេទរថយន្ត Mercedes-Benz នោះទេ ប៉ុន្តែអាចជួសជុលបានគ្រប់ប្រភេទរថយន្តទាំងអស់ ទាំងផ្នែកមេកានិក ឬការខូចខាត ដោយគ្រោះថ្នាក់ចរាចរណ៍តូច-ធំ ផ្សេងៗ ជាមួយនឹងតម្លៃសមរម្យផងដែរ។
 
រោងជាង មានអ្នកឯកទេសជាច្រើននាក់ ដែលបានឆ្លងកាត់ការបណ្តុះបណ្តាលយ៉ាងស្ទាត់ជំនាញពីរោងចក្រដើម ហើយក៏មានឃ្លាំងស្តុកគ្រឿងបន្លាស់ ដែលបានស្ថាបនា ស្របតាមស្តងដាររបស់ក្រុមហ៊ុន Mercerdes-Bezn ទៀតផងដែរ។ ដូច្នេះអតិថិជនទាំងអស់ នឹងទទួលបានរថយន្តថ្មីសន្លាងត្រឡប់ទៅគេហដ្ឋានវិញ ជាមួយនឹងភាពកក់ក្តៅ ជាមួយនឹងសេវាកម្មជួសជុល និងថែទាំរបស់ ក្រុមហ៊ុន Star Auto Cambodia។ 
 


សូមអញ្ជើញមកទទួលសេវាកម្មជួសជុល បាញ់ថ្នាំ តោន តម្រង់តួរថយន្តគ្រប់ប្រភេទ ទៅតាមតម្រូវការរបស់អស់លោកអ្នក ប្រកបទៅដោយទំនុកចិត្ត និងគុណភាពខ្ពស់ ពីក្រុមហ៊ុន ស្តារ អូតូ(ខេមបូឌា)។ សម្រាប់ពត៌មានលម្អិតសូមទំនាក់ទំនង មកកាន់លេខ 011 726 988 ឬអញ្ជើញទៅកាន់ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ដោយផ្ទាល់ ដែលមានអាសយដ្ឋានៅតាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ៕






 

Tag:
 ជួសជុលរថយន្ត
  Mercedes-Benz
  Star Auto Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com