ជាតិ
រថយន្ត
តូចតែខ្លឹម! កូនស្តេចរថយន្តស្ព័រមហាកម្លាំង Mercedes-AMG A 35 4MATIC
04, Oct 2021 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
និយាយដល់រថយន្ត មើស៊ីឌីស-បិនស៍ AMG ត្រូវបានអ្នកនិយមប្រើរថយន្តទំនើបៗស្គាល់ថា ជាបងធំនៃរថយន្តស្ព័រមហាកម្លាំង បើកបររុកទន្ទ្រានព្រៃ ផ្លូវដីផ្លូវល្បាប់ ផ្លូវក្រាល ក្រួសក្រាល់កៅស៊ូជាដើម គឺនៅតែធន់ រឹងមាំជានិច្ច គ្រប់ពេលគ្រប់កាលៈទេសៈទាំងអស់។
 
ប៉ុន្តែមានអ្នកខ្លះភ្លេចហើយថា មានកូនរថយន្តស្ព័រមួយ មានពណ៌ពិសេសស្រស់ឆើតឆាយ ស៊ីវីល័យ បំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប បញ្ជាដោយសំឡេង មានស្គ្រីនធំវែងពេញតាបឡូខាងមុខ ភ្លឺច្បាស់ត្រជាក់ភ្នែក បញ្ជាដោយចង្អុលដៃ(ថាច់)ក៏បាន ឬពីដៃចង្កូត និងផ្នែកកណ្តាលនៃរថយន្តក៏បាន។ ប្រព័ន្ធកម្សាន្ត ចាក់បទចម្រៀងលាន់ឮពីរោះរណ្តំ ញាប់ញ័រចង់រាំត្រាប់តាមចង្វាក់ភ្លេងនីមួយៗ។ 
 
តូចមែនតែខ្លឹម! បើកបរក្រៅក្រុង ឬក្នុងក្រុង នៅតែស្រស់សង្ហារ ៣៦៥ថ្ងៃ លើ៣៦៥ថ្ងៃ។ មានកម្លាំងស្ទុះខ្លាំង ស៊ីសាំងតិច ជាមួយម៉ាស៊ីនត្រឹម២ក្បៀសសូន្យតែប៉ុណ្ណោះ ប៉ុន្តែមានប្រអប់លេខអូតូ ដែលមាន៥កម្មវិធី អាចបញ្ជាបានតាមការបើកបរដោយការសន្សំសំចៃ ដោយផាសុកភាព ដោយល្បឿនលឿន ដោយល្បឿនប្រណាំង ឬដោយល្បឿនតាមចិត្តក្តៅរបស់ខ្លួនឯងក៏បាន។ 
 
តោះ! មកមើលកូនរថយន្ត AMG ដែលមានសម្រស់ដាច់គេ និងមានកម្លាំងមិនចាញ់ បងធំរបស់គេក្នុងត្រកូលAMGប៉ុន្មាន នោះគឺរថយន្ត Mercedes-AMG A 35 4MATIC។ 
 
 
 


























 

© រក្សាសិទ្ធិដោយ thmeythmey.com