អត្ថបទពាណិជ្ជកម្ម
វ៉លស៍ ចូលរួមជាមួយរាជរដ្ឋាភិបាលនាំស្នាមញញឹម ភាពរីករាយត្រឡប់ជូនកម្ពុជាវិញ
20, Jul 2021 , 1:49 pm        
រូបភាព
 ភ្នំពេញ៖ ក្នុងគោលដៅគ្រប់គ្រងការឆ្លងរាលដាលលក្ខណៈទ្រង់ទ្រាយធំ នៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ «ផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងកូវីដ-១៩ សំដៅបង្កើតឲ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២១» និងដាក់គោលដៅចាក់វ៉ាក់សាំង ជូនប្រជាជនឲ្យបាន១០ លាននាក់។ តាមការប៉ាន់ស្មាន គោលដៅនេះ នឹងអាចសម្រេចបាននាខែតុលា ឬខែវិច្ឆិកា ឆ្នាំ២០២១នេះ។
 
ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល សម្រេចឲ្យបាននូវផែនការនេះ ជាពិសេសជាមួយការបេ្តជ្ញាចិត្តរបស់ខ្លួន ដោយមិនបោះបង់ តស៊ូឆ្ពោះទៅមុខ និងជឿជាក់ ក្នុងការនាំមកវិញនូវភាពរីករាយ និងស្នាមញញឹមដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលបានបាត់បង់ជាយូរណាស់មកហើយ ដោយសារតែជំងឺរាតត្បាតជាសកល និងឲ្យសក្តិសមជាប្រទេសដែលប្រជាជន ពោរពេញទៅដោយស្នាមញញឹមដ៏ស្រស់ បេសកកម្មក្រុមការងារការ៉េមវ៉លស៍ នៅពេលនេះ គឺការចែកការ៉េមចំនួន ១៥០ ០០០ ដើម រួមនឹងសម្ភារមួយចំនួនទៀត ជូនដល់បងប្អូនបងប្អូន ក្រុមកាងារចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ។
 
 
ការផ្តល់ជូនធ្វើឡើងចាប់ពីថ្ងៃទី៥ ខែកក្កដា ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ នៅតាមមណ្ឌលចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ និងបណ្តាខេត្ត។
 
នៅក្នុងនោះ បងប្អួនប្រជាពលរដ្ឋ ដែលពួកគាត់បានចាក់វ៉ាក់សាំងរួចរាល់ បាននិយាយថា៖ «ពួកគាត់យល់ថា យុទ្ធនាកានេះល្អណាស់ ព្រោះជាការចែករំលែកភាពរីករាយ និងបានញ៉ាំការ៉េមវ៉លស៍ ត្រជាក់ៗ ពិតជាឆ្ងាញ់ បន្ទាប់ពីចាក់វ៉ាក់សាំងរួច។»
 
សកម្មភាពនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីការចូលរួមយ៉ាងសកម្មរបស់ការ៉េមវ៉លស៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកាលៈទេសៈដ៏លំបាក លើកិច្ចការប្រយុទ្ធ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩។
 
លោកគ្រូពេទ្យចាក់វ៉ាក់សាំង បានបង្ហាញពីចំណាប់អារម្មណ៍របស់គាត់យ៉ាងដូច្នេះថា៖
«ខ្ញុំតាំងចិត្តយ៉ាងមុតមាំ និងខិតខំឲ្យអស់ពីលទ្ធភាព ទោះជាជួបការលំបាកយ៉ាងណា ក៏ខ្ញុំនៅតែបន្តកាតព្វកិច្ចមួយនេះ សម្រាប់បងប្អូនប្រជាពលរដ្ឋយើង ឲ្យទទួលបានការចាក់វ៉ាក់សាំងគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ ហើយសូមបងប្អូនប្រជាពលរដ្ឋរក្សានូវវិធានការ 3 ការពារ 3 កុំ ទាំងអស់គ្នា!»


 
ការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ គឺជាដំណោះស្រាយជាយុទ្ធសាស្ត្រមួយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជួយការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងសាកលមួយនេះ។
 
ប្រធានមណ្ឌលចាក់វ៉ាក់សាំង ក៏បានឲ្យដឹងផងដែរថា៖ «ក្នុងនាមខ្ញុំបាទជាប្រធានមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នៅទីនេះ ខ្ញុំពិតជាមានមោទកភាពណាស់ ដែលបានឃើញបងប្អូនប្រជាពលរដ្ឋ ចូលរួមគាំទ្រយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល។ យើងនឹងខិតខំឲ្យអស់លទ្ធភាព និងបំពេញកាតព្វកិច្ចមួយនេះ ឲ្យបានល្អបំផុត ដើម្បីបងប្អូនប្រជាពលរដ្ឋយើង ទទួលបានការចាក់វ៉ាក់សាំងគ្រប់ៗគ្នា។ ហើយខ្ញុំក៏សូមអរគុណដល់ការ៉េមវ៉លស៍ ដែលបានចូលរួមគាំទ្រក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ ដោយចែកការ៉េមឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ បន្ទាប់ពីចាក់វ៉ាក់សាំងរួច ក៏ដូចជាក្រុមគ្រូពេទ្យផងដែរ។» 


 
រាជរដ្ឋាភិបាល បានចូលរួមយ៉ាងសកម្មក្នុងការទទួល និងបញ្ជាទិញវ៉ាក់សាំងដោយផ្ទាល់ ពីអ្នកផលិត ដែលគិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានចាក់ជូនប្រជាពលរដ្ឋ និងជនបរទេសរស់នៅ និងធ្វើការនៅកម្ពុជា បានចំនួន ៦,០៦១,៣០៥ នាក់ហើយ ស្មើនឹងជាង៦០ ភាគរយ នៃចំនួនប្រជាពលរដ្ឋត្រូវចាក់ក្នុងផែនការ១០លាននាក់។
 
ការ៉េមវ៉លស៍ សូមសម្តែងនូវកោតសរសើរយ៉ាងស្មោះស្ម័គ្រ ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងឥតរាថយរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងគ្រប់គ្រងបញ្ហា នៃវិបត្តិជំងឺកូវីដ-១៩ និងអបអរសារទរ ចំពោះភាពជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងការទទួល និងទិញវ៉ាក់សាំង បានគ្រប់គ្រាន់សម្រាប់ធានាការចាក់វ៉ាក់សាំង ជូនប្រជាជនតាមគោលដៅ ក្នុងល្បឿនលឿន និងឆាប់រហ័ស។
 
ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរួចរាល់តាមផែនការ នឹងជួយឱ្យកម្ពុជា អាចគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩បានល្អ ដែលជាបុព្វហេតុមួយ ជួយឱ្យកម្ពុជាឈានទៅស្តារស្ថានភាពសេដ្ឋកិច្ចឱ្យល្អប្រសើរផងដែរ។


 
អ្នកតំណាងការ៉េមវ៉លស៍ លោក វិបុល បានបញ្ជាក់ថា៖ «ជាមួយការបេ្តជ្ញាចិត្តរបស់ការ៉េមវ៉លស៍ យើងមិនត្រឹមតែនាំភាពរីករាយ ស្នាមញញឹមដល់បងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងដើម្បីចូលរួមគាំទ្រយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលផងដែរ។
 
ការ៉េមវ៉លស៍ ពិតជាមានមោទកភាពយ៉ាងក្រៃលែង ហើយសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ នឹងមានស្នាមញញឹម ភាពរីករាយ ភាពវិជ្ជមាន សុភមង្គល និងក្តីសង្ឃឹមជាមួយការ៉េមវ៉លស៍។ ការ៉េមវ៉លស៍ ភាពរីករាយនៅជាមួយអ្នកជានិច្ច៕
 




(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com