អន្តរជាតិ
​បច្ចេកវិទ្យា
កំណត់ត្រាថ្មី! ល្បឿនអ៊ីនធឺណិតនៅជប៉ុនអាចដោនឡូតភាពយន្តជាង៥ម៉ឺនរឿងក្នុង១វិនាទី
21, Jul 2021 , 8:29 am        
រូបភាព
ដោយ: ធីតា
វិទ្យាស្ថានជាតិនៃព័ត៌មាន និងទំនាក់ទំនងបច្ចេកវិទ្យាជប៉ុន (NICT)  បានអះអាងពីការសម្រេចបានកំណត់ត្រាល្បឿនអ៊ីនធ័រណិតដែលលឿនបំផុតលើពិភពលោក ពោលគឺដល់ទៅ៣១៩ TB (terabytes) ក្នុងវិនាទី។ Terabytes (TB) ជាខ្នាតទំហំផ្ទុទិន្នន័យដែលធំជាង Gigabytes (GB) ពោលគឺ ១TB ស្មើ ១០០០ GB។
 
តាមរបាយការណ៍ ក្រុមអ្នកស្រាវជ្រាវជប៉ុនដឹកនាំដោយលោក Okuda Hideyuki ប្រធាន NICT បានប្រើប្រាស់ បច្ចេកវិទ្យាខ្សែកាប្លិ៍អុបទិកដElមាន៤សរសៃស្នូល (4-core optical fiber) ជាមួយនឹងប្រវែង៦៩.៨គីឡូម៉ែត្រ ហើយសរសៃនីមួយៗមានអង្កត់ផ្ចិត ០.១២៥ មីលីម៉ែត្រ។
 
កំណត់ត្រាថ្មីនេះ មានន័យថា គេអាចដោនឡូតខ្សែភាពយន្តស្តង់ដាពី Netflix ជាង៥ម៉ឺនរឿងក្នុង១វិនាទី ឬរឿងទំហំ HD បានជាង៧០០០រឿងក្នុង១វិនាទី។ កំណត់ត្រាចាស់ កាលពីឆ្នាំ ២០២០ ដែលស្នាដៃរួមរបស់អ្នកស្រាវជ្រាវជប៉ុន និងអង់គ្លេស គឺក្នុងទំហំ១៧៩ TB ក្នុង១វិនាទី។
 
ទិន្នន័យល្បឿន ៣១៤ TB ក្នុង១វិនាទី (Tbps) ដែលសម្រេចបានដោយ NICT នេះ គឺស្ថិតក្នុងរង្វង់៣០០១គីឡូម៉ែត្រ ពោលគឺមានកំណើនទ្វេរដងលើសកំណត់ត្រាចាស់។ 
 
តាមរបាយការណ៍កាលពីឆ្នាំ២០០០ ល្បឿនអ៊ីនធ័រណិតចល័តដែលខ្ពស់បំផុត (highest mobile broadband speed)គឺនៅកូរ៉េខាងត្បូង ក្នុងទំហំ១០០ Mbps (មេហ្គាបៃក្នុង១វិនាទី)។ ហុងកុងមានល្បឿនអ៊ីនធ័រណិត ២១០.៧៣ Mbps ខណៈរូម៉ានី មាន១៩៤.៤៧ Mbps ផងដែរ៕

 

© រក្សាសិទ្ធិដោយ thmeythmey.com