អត្ថបទពាណិជ្ជកម្ម
ជីវិតកាន់តែងាយស្រួល និងជោគជ័យ ជាមួយកំពូលស្មាតហ្វូនអេក្រង់វេទមន្តបត់បានដ៏ឆ្លាតវៃ Samsung Galaxy Z Fold 2 5G…!
23, Jul 2021 , 12:39 pm        
រូបភាព
 ភ្នំពេញ៖ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ - ទោះបីជាស្ថានភាពបច្ចុប្បន្ន ត្រូវ តម្រូវឱ្យអ្នករក្សាគម្លាតពីគ្នា ក៏ការសន្ទនា ការបំពេញការងារ និងការកម្សាន្តដ៏សម្បូរបែប ក្នុងពេលតែមួយនៅតែអាចបន្តបានដោយរីករាយ និងងាយស្រួលបំផុត ជាមួយនឹងកំពូលស្មាតហ្វូនអេក្រង់បត់វេទមន្ត Samsung Galaxy Z Fold 2 5G បានដែរ។
 
Samsung Galaxy Z Fold2 5G ដ៏អស្ចារ្យនេះ គឺពិតជាស័ក្តិសមជាទីបំផុត សម្រាប់អ្នកប្រើប្រាស់ទាំងអស់ ដែលចង់បាននូវសេរីភាពនៃការថតរូប, សេរីភាពនៃការកម្សាន្ត និងសេរីភាពនៃការបំពេញការងារច្រើន ក្នុងពេលតែមួយ (multi-tasking at the same time) ក៏ដូចជាឆ្លុះបញ្ចាំងពីភាពថ្លៃថ្នូរ ដ៏ស៊ីវីល័យបំផុត ក្នុងយុគ្គសម័យថ្មី នៃពិភពស្មាតហ្វូនទំនើប ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង នាពេលនេះ។


 
ជាការពិតណាស់ ស្មាតហ្វូនដែលមានអេក្រង់វេទមន្តបត់បែនបាន Samsung Galaxy Z Fold 2 5G នេះគឺពិតជាងាយស្រួលបត់បែនបំ ពេញតាមតម្រូវការ មិនថាផ្កាប់ផ្ងារ គឺថាអាចប្រែកាឡា បានយ៉ាងស្រស់សង្ហាបំផុត។ ជាក់ស្តែងពេលដែលអ្នកទស្សនាភាពយន្ត គឺដូចក្នុងរោងកុនអ៊ីចឹង មិនបាច់ប្រើដៃ មិនបាច់កាន់ មិនបាច់ទប់នាំចុករោយដៃ មិនបាច់កល់នាំតែរលំជ្រុះដាច់សង្វាក់ ហើយក៏មិនបាច់រកជើងកល់នាំតែខាតពេល និងចំណាយពេលវេលាទៅទិញ ឬថវិកាបន្ថែមនោះទេ។ 
 
ក្រៅពីអេក្រង់ធំ 6.2” (ពេលមិនទាន់បើក) និង 7.6” (ពេលអេក្រង់បើក) ដែលអាចបត់បែនដ៏ឆ្លាតវៃ និងពុះចែកអេក្រង់ (មើលរឿង, ឆ្លើយតបសារ, លេងហ្គេមកម្សាន្ត ឬផ្ញើឯកសារ) ក្នុងពេលតែមួយ Samsung Galaxy Z Fold 2 5G ក៏បំពាក់មកជាមួយ នូវប្រព័ន្ធប្រតិបត្តិការដ៏លឿនបំផុត Qualcomm Snapdragon 865+ ដែលធ្វើឱ្យម៉ាស៊ីនដើរលឿន មិនទាក់ និងឆ្លើយតប តាមតម្រូវការបានយ៉ាងរលូនបំផុត។
 



ទទួលយកកំពូលបទពិសោធន៍ដ៏អស្ចារ្យ ពីSamsung Galaxy Z Fold 2 5G ឥឡូវនេះ…! 
 
សូមអញ្ជើញមកទទួលយក នូវភាពបត់បែនដ៏លេចធ្លោ… ស៊ីវីល័យ… ថ្លៃថ្នូរ និងអស្ចារ្យបំផុតឥឡូវនេះ។ Samsung Galaxy Z Fold 2 5G ជាស្មាតហ្វូនអេក្រង់បត់ដ៏ឆ្លាតវៃបំផុត សម្រាប់អនាគត…!! 
 
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចអញ្ជើញទៅប៉ះផ្ទាល់ ឬសាកសួរនៅតាមហាងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏ទំនាក់ទំនងសេវាបម្រើអតិថិជន តាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800-203232៕
 



(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com