ជាតិ
សង្គមជាតិ
ពលករខ្មែរមកពីថៃជាង៤ពាន់នាក់ហើយ ចូលធ្វើចត្តាឡីស័កនៅខេត្តសៀមរាប
24, Jul 2021 , 5:30 pm        
រូបភាព
ការវិលត្រឡប់របស់ពលករខ្មែរពីថៃ អំឡុងខែ មីនា ដែលអាជ្ញាធរខេត្តសៀមរាប យកមកដាក់នៅមណ្ឌលចត្តាឡីស័ក សាលាគរុកោសល្យ និងវិក្រឹតការខេត្ត។
ការវិលត្រឡប់របស់ពលករខ្មែរពីថៃ អំឡុងខែ មីនា ដែលអាជ្ញាធរខេត្តសៀមរាប យកមកដាក់នៅមណ្ឌលចត្តាឡីស័ក សាលាគរុកោសល្យ និងវិក្រឹតការខេត្ត។
សៀមរាប៖ សន្ទុះនៃការវិលត្រឡប់ពីប្រទេសថៃរបស់ពលករខ្មែរ នៅតែកើនឡើងជាបន្តបន្ទាប់នារយៈពេលចុងក្រោយនេះ។ ដោយខេត្តជាប់ព្រំដែន គ្មានកន្លែងគ្រប់គ្រាន់សម្រាប់ទទួលពលករធ្វើចត្តាឡីស័ក រាជរដ្ឋាភិបាលបានយកខេត្តសៀមរាប សម្រាប់ទទួលពលករដែលវិលត្រឡប់តាមច្រកព្រំដែនអូរស្មាច់។ ត្រឹមថ្ងៃទី២៣ កក្កដា ពលករខ្មែរជាង៤ពាន់នាក់ហើយ ដែលកំពុងធ្វើចតា្តឡីស័កក្នុងខេត្តសៀមរាប។


នាយករដ្ឋបាលខេត្តសៀមរាប លោក សុខ ថុល បានបញ្ជាក់ថា មានពលករខ្មែរជាង ៤ពាន់នាក់ហើយ កំពុងដាក់ព្យាបាល និងធ្វើចត្តាឡីស័ក តាមមណ្ឌលនានាដែលរៀបចំ។ អាជ្ញាធរបានយកទីតាំង៤ទៀតក្នុងក្រុង និងរៀបចំមណ្ឌលក្នុងស្រុកចំនួន៥ សម្រាប់ទទួលពលករមកពីថៃ។

ទីតាំងដែលរៀបចំខាងលើរួមមាន វិទ្យាល័យវត្តស្វាយ វិទ្យាល័យអង្គរ វិទ្យាល័យ ១០មករា និងវិទ្យាល័យសម្ដេចឪ។ រីឯ ស្រុកដែលត្រូវបានរៀបចំ មានស្រុកប្រាសាទបាគង (វិទ្យាល័យស្វាយធំ) ស្រុកអង្គរជុំ ស្រុកស្រីស្នំ ស្រុកពួក និងស្រុកក្រឡាញ់។

គួរបញ្ជាក់ថា ដោយសារអត្រារកឃើញមេរោគបំលែងថ្មី ឌែលតា ខ្ពស់ពីពលករមកពីថៃ រាជរដ្ឋាភិបាលបានសម្រេចឱ្យពលករទាំងអស់ ធ្វើចត្តាឡីស័កតាមខេត្តជាប់ព្រំដែន ជំនួសកន្លងមកដែលត្រូវធ្វើចត្តាឡីស័តតាមខេត្តកំណើតរៀងៗខ្លួន។ សៀមរាប បានក្លាយជាខេត្តខ្សែត្រៀមទី២ ត្រៀមទទួលពលករវិលត្រឡប់តាមច្រកព្រំដែនខេត្តឧត្តរមានជ័យ៕





Tag:
 ពលករខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com